ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពតរងការចោទថា បានចាក់ដីរំលោភចូលព្រែកកោងកាងរបស់រដ្ឋ

លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពតរងការចោទថា បានចាក់ដីរំលោភចូលព្រែកកោងកាងរបស់រដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ ចៅក្រមសាលាដំបូងខេត្តកំពត លោក អាំង សុភា បាន រងការចោទប្រកាន់ថា បានឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួ នក្នុងនោះមានដូចជាមន្ត្រីជលផល បានចាក់ដីរំលោភចូលព្រែកកោងកាងស្ថិតនៅភូមិទួលស្រង៉ាំ ឃុំអង្កោ ស្រុកដំណាក់ចង្អើរ ខេត្តកែប។ មន្ត្រីនៅសាលាស្រុកដំណាក់ចង្អើរនិងពលរដ្ឋមួយចំនួនមន្ត្រនិយាយថា លោកអាំ សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានប្រើឥទ្ធិពលអំណាចរបស់ខ្លួនឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនបានចាក់ដីរំលោភចូលមាត់ព្រែកកោងកាងដែលមានទំហំជិត ២ហិកតា ដោយមានឈ្មោះ ស៊ីន ធូ ជាអ្នកមើលការខុសត្រូវចាត់ចែងការងារនេះ។ មន្ត្រីនិយាយថា កន្លងមកខាងសាលាស្រុកដំណាក់ចង្អើក៏បានចុះទៅហាមឃាត់ចំនួនពីររួចមកហើយដែរ ប៉ុន្តែលោកអាំ សុភា មិនព្រមស្តាប់តាមការណែនាំនោះទេដោយនៅតែបន្តសកម្មភាពដដែល។ ចំណែកលោកស្រី គីម ចន្នី អភិបាលស្រុកដំណាក់ចង្អើបានថ្លែងប្រាប់កាលពីល្ងាចថ្ងៃទី២៣ ខែតុលា នេះថា ពាក់ព័ន្ធរឿងនេះ គឺខាងជំនាញជលផលជាអ្នកធ្វើការង...
អភិបាលស្រុក​បាស្រាទបាគង៖លោកអធិការស្រុក​ប្រាសាទ​​គងតែងតែចូលរួមយ៉ាងសកកម្មលើកិច្ចការងារមនុស្សធម៍ ជាមួយកាកបាទក្រហមស្រុកនិងជួយសាងសង់ផ្ទះជូនបងប្អូនប្រជាពរដ្ឋ

អភិបាលស្រុក​បាស្រាទបាគង៖លោកអធិការស្រុក​ប្រាសាទ​​គងតែងតែចូលរួមយ៉ាងសកកម្មលើកិច្ចការងារមនុស្សធម៍ ជាមួយកាកបាទក្រហមស្រុកនិងជួយសាងសង់ផ្ទះជូនបងប្អូនប្រជាពរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅលើ​គណនេយ្យ​​ផេកហ្វេសប៊ុក​មួយ​ឈ្មោះ​​ សូរ ផ្លាតុង អភិបាលស្រុកប្រាសាទ​​​បាគង បាន​បង្ហោះសារមួយ​ អមដោយសំណេរ​ចាក់ដោត ពន្យល់ទៅកាន់​មហាជន​ថា ថ្មីៗនេះ បន្ទាប់ពី បានអាន នូវខ្លឹមសារ និងការចុះផ្សាយ​ របស់សារព័ត៌មាន​រួចមក​ ក្នុងលិខិតអនាមឹក ដែលត្រូវបានគេយក មកផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធ លើការ ដឹកនាំ របស់ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការរដ្ឋាននគរបាលស្រុកប្រា​សាទគងរួចមក។ លោក សូរ ផ្លាតុង បាន​សរសេរទៀតថា ​ក្នុងនាម អភិបាល និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខ្ញុំបាទ សូមធ្វើការវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ លោកអធិការរូបនេះ និងសហការី ដែលតែងតែ ចូលរួមសហការ ជាមួយ គណៈបញ្ជាការឯកភាពស្រុក បានល្អប្រសើរ លើការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្សពផ្សាយអប់រំ ការងារបង្ការទប់ស្កាត់មេរោគកូវិដ-១៩ និង ការងារកសាងអង្គភាព ក៏ដូចជាការងារសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ផងដែរ។ ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១១នាក់ ( ៧នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤៨នាក់, ជាសះស្បើយ ៣២៧នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១១នាក់ ( ៧នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤៨នាក់, ជាសះស្បើយ ៣២៧នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤៨នាក់, អ្នកជាសះស្បើយចំនួន ៣២៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ១១នាក់ ( ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង )។
លោកឧកញ៉ា ឡូ ហ៊ឹង បាន​នាំយកអំណោយនិងថវិការបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូ ហ៊ឹង បាន​នាំយកអំណោយនិងថវិការបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ចាម)៖  ដោយ​មើល​ឃើញការលំបាករបស់​ប្រជាពលរដ្ឋនិងក្នុងនាម ថ្នាក់ដឹកនាំ ​​លោក​​ឧកញ៉ា ឡូវ ហ៊ឹង​​ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំអំណោយរបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ផ្តល់ជូនភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១  សម្រាប់់ការអភិវឌ្ឍន៍​។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៉ឺង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាបានឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ មានប្រវែង ៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។ លោកឧកញ៉ា ឡូវ ហ៊ឹង​​ បានមានប្រសាសន៍ថា« ផ្លូវបេតុងនេះក្រោយពីស្ថាបនារួចនឹងជួយសម្រួលពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​លើសពីនេះទៀត ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃនេះ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃនេះ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី១៩នេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង​ ប្រធាន KW Cambodia និង​លោកជំទាវ ព្រមទាំងក្រុម​គ្រួសារ សូមគោរពអបអរសាទរ និង​សូម​ជូនពរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង​ ប្រធាន KW Cambodia និង​លោកជំទាវ ព្រមទាំងក្រុម​គ្រួសារ សូមគោរពអបអរសាទរ និង​សូម​ជូនពរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង​ ប្រធាន KW Cambodia និង​លោកជំទាវ ព្រមទាំងក្រុម​គ្រួសារ សូមគោរពអបអរសាទរ និង​សូម​ជូនពរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ ។ លោកឧកញ៉ាបណ្ឌិត​ផ្ញើសារថា «ខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ សូមឯកឧត្តមបណ្ឌិត បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ» ។ ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយប្រោះព្រំ និងប្រ​សិទ្ធពរជូនឯកឧត្តមប...
លោក សយ សុភាព អ្នក​កាសែតខ្មែរ​​រម្លឹកថា«នយោបាយ២៣​ តុលា​ ១៩៩១ នៅតែស្ថិតក្នុង ក្រអៅបេះដូងខ្មែរ»

លោក សយ សុភាព អ្នក​កាសែតខ្មែរ​​រម្លឹកថា«នយោបាយ២៣​ តុលា​ ១៩៩១ នៅតែស្ថិតក្នុង ក្រអៅបេះដូងខ្មែរ»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នយោបាយ២៣​ តុលា​ ១៩៩១ នៅតែស្ថិតក្នុង ក្រអៅបេះដូងខ្មែរ ប្រធានបទស្ដី៖ «កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីពីសន្ដិភាពនៅកម្ពុជា » ត្រូវបានក្រុមអ្នកវិភាគ និងបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធឃោសនា របស់អាមេរិកផង លើកយកមកធ្វើជាប្រធានបទ វាយប្រហាររដ្ឋាភិបាល យ៉ាងចាស់ដៃ។ ក្រុមនេះបានចោទរដ្ឋាភិបាល ដែលគ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា របស់រដ្ឋបុរសសន្តិភាព​សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា ថា បានរំលោភកិច្ចព្រមព្រៀង សន្ដិភាពក្រុងបារីស ដែលរហូតមកដល់ពេលនេះ មានអាយុកាល ៣០ឆ្នាំហើយ។ ក្រុមមន្រ្តីបក្សក្រៅរដ្ឋាភិបាល បានចោទបក្សកាន់អំណាចទៀតថា គ្មានលទ្ធិប្រជាធិបតេយ្យ សិរីពហុបក្ស រំលោភសិទ្ធមនុស្ស រិតត្បិតសេរីភាពក្នុងការ បញ្ចេញមតិ និងនូវមានការចោទប្រកាន់ផ្សេងទៀត ។ល។   គួសបញ្ចាក់ថា កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា១៩៩១ បានចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានគូភាគីជម្លោះ...