ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ការចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

ការចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

ជំងឺកូវីដ១៩
ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បាន​ចាក់វ៉ាក់សាំងកូវីដ-១៩ សរុបទូទាំង ប្រទេសលើកទី១ ចំនួនសរុប៨.៣៩៦១៣ នាក់​ លើកទី២ ចំនួនសរុប៦.៤៣៨.៧៧០ នាក់លើកទី៣ ចំនួនសរុប៦៧.៦៣៧ នាក់។ ការចាក់វ៉ាកសាំងកូវីដ១៩ជួនកុមារលើកទី១ សរុបចំនួន៣៥៩.០៩៤នាក់៕
ឃាត់ខ្លួនមនុស្ស ១.៦៨២នាក់ និងពិន័យជាប្រាក់ជាង៤០លានរៀល ចំពោះអ្នកល្មើស

ឃាត់ខ្លួនមនុស្ស ១.៦៨២នាក់ និងពិន័យជាប្រាក់ជាង៤០លានរៀល ចំពោះអ្នកល្មើស

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល  សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន១,៦៨២នាក់នាក់  និងយានយន្តចំនួន ៨១១គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ៤៦,១០០,០០០រៀល  សរុប៩៤១  ករណី។ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោងតាមចេញសេចក្តីជូនដំណឹង បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន  ៩៤១  ករណី ៖ ១.ពិន័យជាប្រាក់ ចំនួន ៤៦,១០០,០០០រៀល ២.ឃាត់យានយន្ត ចំនួន  ៨១១គ្រឿង ៣.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៦៨២នាក់​៕...
លោកឧកញ៉ា  វណ្ណ  សុខហេង និងលោកជំទាវ គោរពបួងសួងដល់ទេវតាតាមថែរក្សា ឯកឧត្តម នាតឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៥៨ ឈានចូល ៥៩ ឆ្នាំ

លោកឧកញ៉ា វណ្ណ សុខហេង និងលោកជំទាវ គោរពបួងសួងដល់ទេវតាតាមថែរក្សា ឯកឧត្តម នាតឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៥៨ ឈានចូល ៥៩ ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា វណ្ណ សុខហេង  ប្រធានសភាពាណិជ្ជកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី គោរពបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ឋិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាតឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៥៨ ឈានចូល ៥៩ ឆ្នាំ។ លោកឧកញ៉ាថ្លែងសារថា"សូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែពុទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចបន្តទៀត"។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥០៨នាក់ទៀត ខណៈជា៦៦០នាក់ និងស្លាប់ ២៣នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥០៨នាក់ទៀត ខណៈជា៦៦០នាក់ និងស្លាប់ ២៣នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១អ្នកឆ្លងថ្មី៖ ៥០៨នាក់ អ្នកជាសះស្បើយ៖ ៦៦០នាក់ អ្នកស្លាប់៖ ២៣នាក់ ករណីឆ្លងសហគមន៍ ៣៨៧ នាក់​​​​​​ អ្នកដំណើរពីបរទេស ១២១ នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងកូវីដ.១៩សរុប ៖៨២,៣៩៩នាក់ អ្នកជាសះស្បើយសរុប៖ ៧៦,១៥៥នាក់ អ្នកស្លាប់សរុប៖ ១,៥៦៥នាក់។   សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕  ...
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារលិខិត ក្នុងឱកាសអបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា២០២១

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារលិខិត ក្នុងឱកាសអបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា ២០២១។
លោក សយ សុភាព ថ្លែងថា អ្នកជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយគឺទទួលស្គាល់ថា CNRP ត្រូវបានរំលាយ

លោក សយ សុភាព ថ្លែងថា អ្នកជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយគឺទទួលស្គាល់ថា CNRP ត្រូវបានរំលាយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រោយពីមាន អតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ជាហូរហែ បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយ និងឈានដល់ការបង្កើតបក្សថ្មីៗ ជាបន្តបន្ទាប់នោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានលើកឡើងថា អ្នកជាប់បម្រាម សុំសិទ្ធិធ្វើនយោបាយ បានន័យថា ទទួលស្គាល់ថា CNRP ត្រូវបានរំលាយ។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះលោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «មានន័យ ថាចូលនិវត្តន៏ ព្រោះអតីតអ្នកជាប់បំរាម បានសុំសិទ្ធធ្វើ នយោ បាយរួចហើយ។ បានសេចក្តីថា ពួកគាត់ បានទទួលស្គាល់ថា CNRP ត្រូវបានរំលាយ»។ ក្នុងករណីសុំសិទ្ធធ្វើនយោបាយនេះ លោក មាជ សុវណ្ណារ៉ា តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily Khmer បានបញ្ជាក់ជំហរថា «ប្ដេជ្ញាថានឹងមិនទៅណាឆ្ងាយ ពីគណបក្សសង្គ្រោះជាតិនោះទេ ហើយលោកក៏មិនល្ងង់ទៅចូលរួម ជាមួយគណបក្សនយោបាយថ្មីៗ ដែលក្បត់បក្សសង្គ្រោះជាតិដែរ»។ ដោយឡែកចំពោះ ការប្ដេជ្...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥២២នាក់ទៀត ខណៈជា៧០០នាក់ និងស្លាប់ ១១នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥២២នាក់ទៀត ខណៈជា៧០០នាក់ និងស្លាប់ ១១នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងថ្មី៖ ៥២២នាក់ អ្នកជាសះស្បើយ៖ ៧០០នាក់ អ្នកស្លាប់៖ ១១នាក់ ករណីឆ្លងសហគមន៍ ៣៨៧ នាក់​​​​​​ អ្នកដំណើរពីបរទេស ១៣៥ នាក់។ អ្នកឆ្លង៖៨១,៣៣៣៥នាក់ អ្នកជាសះស្បើយ៖ ៧៤,៧៤៥នាក់ អ្នកស្លាប់៖ ១,៥៣៧នាក់។ សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕...
វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZ eneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។ វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស។ ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប...
ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ធ្វើទស្សនកិច្ចប្រេស៊ីល

ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ធ្វើទស្សនកិច្ចប្រេស៊ីល

ព័ត៌មានអន្តរជាតិ
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជួបជាមួយ ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ក្នុងដំណើរទស្សនកិច្ច ផ្តោតគោលដៅលើ លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងសហប្រតិបត្តិការ ក្នុងការឆ្លើយតប ចំពោះជម្ងឺកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ច របស់លោក Sullivan នេះ គឺជាដំណើរទស្សនកិច្ច លំដាប់ខ្ពស់បំផុត របស់អាមេរិក ទៅកាន់ប្រេស៊ីល ចាប់តាំងពី រដ្ឋបាលលោក បៃដិន ឡើងកាន់អំណាចក្នុងរយៈពេល ជិត៨ខែកន្លងមកនេះ និងមានគោលបំណងជំរុញ បង្កើនចំណងមិត្តភាព រវាងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដ៏ធំបំផុតទាំងពីរ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលមាន ជម្លោះនយោបាយ ...
លោក ហេរ៉ូ សុជាតិ អគ្គនាយកក្រុមហ៊ុន  Top4 Realty និងភរិយា រួមទាំងថ្នាក់ដឹកនាំ គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

លោក ហេរ៉ូ សុជាតិ អគ្គនាយកក្រុមហ៊ុន  Top4 Realty និងភរិយា រួមទាំងថ្នាក់ដឹកនាំ គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេរ៉ូ សុជាតិ  ប្រធានក្រុមប្រក្សាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន  Top4 Realty  និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់  សូម គោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ លោកបានផ្ញើសារគោរពជូនសម្តេចថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ"។ បួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចពូ និង សម្តេចមីង ជា...