ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៤៥នាក់ទៀត ខណៈជា ៦៧០នាក់ និងស្លាប់ ១៤នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៤៥នាក់ទៀត ខណៈជា ៦៧០នាក់ និងស្លាប់ ១៤នាក់

ជំងឺកូវីដ១៩
ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១អ្នកឆ្លងថ្មី៖ ៥៨៨នាក់ អ្នកជាសះស្បើយ៖ ៦២៤នាក់ អ្នកស្លាប់៖ ១៩នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ អ្នកឆ្លង៖ ៨០,៨១៣នាក់ អ្នកជាសះស្បើយ៖ ៧៤,០៤៥នាក់ អ្នកស្លាប់៖ ១,៥២៦នាក់។ សូមអនុវត្ត ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕...
ថៃ៖ ស្រ្តីអ្នកទេសចរជនជាតិស្វីសម្នាក់ បានស្លាប់ នៅកន្លែងទឹកធ្លាក់ ដែលគេសង្ស័យថា ត្រូវគេរំលោភសម្លាប់

ថៃ៖ ស្រ្តីអ្នកទេសចរជនជាតិស្វីសម្នាក់ បានស្លាប់ នៅកន្លែងទឹកធ្លាក់ ដែលគេសង្ស័យថា ត្រូវគេរំលោភសម្លាប់

ព័ត៌មានអន្តរជាតិ
បរទេស៖ ស្ត្រីជនជាតិស្វីសម្នាក់អាយុ ៥៧ ឆ្នាំត្រូវបានគេរកឃើញស្លាប់ នៅលើថ្មនៅឯទឹកជ្រោះមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេជឿថា ត្រូវបានគេចាប់រំលោភ រួចហើយសម្លាប់ចោល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឃើញស្រ្តីដែលស្លាប់មុនគេ គឺ Natthapong Seedam អាយុ ៣១ ឆ្នាំ បានប្រាប់ប៉ូលីសក្នុងតំបន់បន្ទាប់ពីរកឃើញសាកសពនៅម៉ោងប្រហែល ១ និង ៣០ នាទីរសៀល។ ប៉ូលីសបានរកឃើញសាកសពស្ត្រីម្នាក់ដែលមានកម្ពស់ ១៦៤ សង្ទីម៉ែត្រ ដេកផ្កាប់មុខនៅក្នុងទឹក ក្នុងចំណោមផ្ទាំងថ្ម ប្រហែលមួយគីឡូម៉ែត្រពីច្រកចូលទឹកធ្លាក់ Ao Yon។ រាងកាយរបស់ស្រ្តីដែលស្លាប់ ត្រូវបានគ្របដោយសន្លឹកខ្មៅ។ ជើងរបស់នាងលេចចេញពីលើទឹក។ នាងពាក់អាវយឺតពណ៌ផ្កាឈូក អាវក្រៅ និងខ្សែកដែលមានកាក់ដូចប្រាក់។ ប៉ូលីសបានប៉ាន់ប្រមាណថា នាងបានស្លាប់យ៉ាងហោចណាស់បីថ្ងៃមុន។ ប៉ូលីសក៏បានរកឃើញអ្វីដែលហាក់ដូចជាលិខិតឆ្លងដែននិងនាមប័ណ្ណរបស់នាង។ ...
រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន យល់ព្រមលក់សព្វាវុធ ជាលើកដំបូង ទៅឱ្យកោះតៃវ៉ាន់

រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន យល់ព្រមលក់សព្វាវុធ ជាលើកដំបូង ទៅឱ្យកោះតៃវ៉ាន់

ព័ត៌មានអន្តរជាតិ
បរទេស ៖ កាលពីចុងឆ្នាំមុន ក្រសួងការបរទេសចិនបានដាក់ទណ្ឌកម្មលើអ្នកម៉ៅការការពារជាតិ អាមេរិកមួយចំនួន រួមទាំងក្រុមហ៊ុន Lockheed Martin បន្ទាប់ពីបានដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានយល់ព្រមលក់អាវុធ ទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ១,៨ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធតម្លៃ ៧៥០ លានដុល្លារទៅឱ្យការិយាល័យ តំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក (TECRO) សម្រាប់រថក្រោះ ធុនមធ្យម ១៥៥ មីលីមែត្រ និងឧបករណ៍ទាក់ទងផ្សេងទៀត ។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់មន្ទីរបញ្ចកោណ បានប្រកាសនៅក្នុងសេចក្តី ប្រកាសព័ត៌មានកាលពីថ្ងៃពុធ។ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បានសាទរ ចំពោះវឌ្ឍនភាពរបស់រដ្ឋបាលលោក ចូ បៃដិន លើបញ្ហានេះដោយលើក ហេតុផលនៅលើបណ្តាញ សង្គមធ្វី...
កម្ពុជា ស្នើថៃផ្តល់ព័ត៌មានជាក់លាក់ និងផ្លូវការ ចំពោះការសង្ស័យថៃ សាងប្រាសាទ ចម្លងតាមប្រាសាទអង្គរ នៅខេត្តបុរីរ៉ាំ

កម្ពុជា ស្នើថៃផ្តល់ព័ត៌មានជាក់លាក់ និងផ្លូវការ ចំពោះការសង្ស័យថៃ សាងប្រាសាទ ចម្លងតាមប្រាសាទអង្គរ នៅខេត្តបុរីរ៉ាំ

ព័ត៌មានជាតិ
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ផ្តល់ព័ត៌មានអំពីគម្រោងសាងសងប្រាសាទដែលមានការសង្ស័យ ចម្លងយកតាមប្រាសាទអង្គរវត្តខ្មែរ នៅក្នុងវត្តមួយ នៃខេត្តបុរីរ៉ាំ ។ ការស្នើរបស់លោកស្រីរដ្ឋមន្រ្តីនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសលោកស្រីបានជួបពិភាក្សាការងារជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។ ក្នុងកិច្ចជំនួបនោះ បានលើកឡើងពីករណីព័ត៌មាន ស្តីពី គម្រោងនៃការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និងសារព័ត៌មានផ្សព្វផ្សាយថា មានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។ ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃឲ្យជួយសហការ ក្នុងការផ្តល់ព័ត៌មានជាក...
យន្តហោះ អ៊ីស្រាអែល វាយប្រហារ ទីតាំងបាញ់រ៉ុកកែត នៅលីបង់

យន្តហោះ អ៊ីស្រាអែល វាយប្រហារ ទីតាំងបាញ់រ៉ុកកែត នៅលីបង់

ព័ត៌មានអន្តរជាតិ
បរទេស ៖ យន្តហោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានវាយប្រហារលើកន្លែង ដែលយោធាអ៊ីស្រាអែល និយាយថា ជាទីតាំងបាញ់រ៉ុកកែត នៅក្នុងប្រទេសលីបង់ ភាគខាងត្បូង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការឆ្លើយតប ការវាយប្រហារ នៅពេលមុននោះ ចេញពីទឹកដីលីបង់ ទៅលើអ៊ីស្រាអែល ។ គ្រាប់រ៉ុកកែតពីរគ្រាប់ ត្រូវបានគេបាញ់ចេញ ពីប្រទេសលីបង់ វាយប្រហារ លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ហើយអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយកាំភ្លើងធំវិញ ស្របពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង ជុំវិញការវាយប្រហារអ៊ីរ៉ង់ ទៅលើនាវាដឹកប្រេង មួយគ្រឿង នៅតំបន់ឈូងសមុទ្រ កាលពីសប្ដាហ៍មុន ។ នៅក្នុងដំណើរឆ្លើយតបបន្ថែម ចំពោះការបាញ់ប្រហារ ដោយគ្រាប់រ៉ុកកែតនោះ យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើ ទីតាំងបាញ់រ៉ុកកែត និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់សម្រាប់អំពើភេរវកម្ម នៅក្នុងប្រទេសលីបង់ ជាទីដែលគ្...
មេបញ្ជាការ​ កងកំលាំងការពារជាតិ របស់ប្រទេសថៃ ប្រកាសថា នឹងបង្ក្រាបរាល់បាតុកម្ម ប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល

មេបញ្ជាការ​ កងកំលាំងការពារជាតិ របស់ប្រទេសថៃ ប្រកាសថា នឹងបង្ក្រាបរាល់បាតុកម្ម ប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ
បរទេស ៖ មេបញ្ជាការកងកំលាំង ការពារជាតិ របស់ប្រទេសថៃ គឺឧត្តមសេនីយ៍ Chalermpol Srisawat បានចេញសេចក្តីប្រកាសមួយ ក្រោមក្រឹត្យគ្រាអាសន្ន ដែលហាមឃាត់ការជួបជុំ ដែលអាចមានការរីករាល ដាលជំងឺកូវីដ -១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសហាមឃាត់ការប្រមូលផ្តុំនេះ កើតឡើងនៅពេល ដែលបាតុកម្មខាងនយោបាយ បានកើនឡើងនាពេលថ្មីៗនេះ ជាមួយនឹងគម្រោងថ្មីមួយ ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ដោយក្រុមយុវជនសេរី ប្រឆាំងរដ្ឋាភិបាល ។ ក្រុមនេះបាននិយាយថា ការប្រមូលផ្តុំគ្នានឹងធ្វើនៅវិមាន ប្រជាធិបតេយ្យនៅលើមហាវិថី Ratchadamnoen ហើយក្រុមបាតុករនឹង បន្តទៅកាន់ព្រះបរមរាជវាំង ។ ការហាមប្រាមនេះ ត្រូវបានចេញផ្សាយ នៅក្នុងកាសែត Royal Gazette កាលពីថ្ងៃអង្គារ និងត្រូវបានចុះហត្ថលេខា ដោយឧត្តមសេនីយ៍ Chalermpol ក្នុងតួនាទីជាអ្នកទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាគ្រាអាសន្ន ទាក់ទងនឹងសន្តិសុខ។ ការហា...
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលីហ្វូត បុត្រាបុត្រី និងបុគ្គលិកទាំងអស់  សូម គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលីហ្វូត បុត្រាបុត្រី និងបុគ្គលិកទាំងអស់  សូម គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលីហ្វូត បុត្រាបុត្រី និងបុគ្គលិកទាំងអស់  សូម គោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ សូមសម្តែងនូវអំណរសាទរនិងសូមលំឱន កាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហា ប្រសើរ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។ ឧកញ៉ាបានផ្ញើសារគោរពជូនសម្តេចថា" នាងខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភ...
ឯកឧត្ដម ផាន អូន និងលោកជំទាវ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហានេះ

ឯកឧត្ដម ផាន អូន និងលោកជំទាវ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនិងលោកជំទាវ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ សូម គោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ សូមសម្តែងនូវអំណរសាទរនិងសូមលំឱន កាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហា ប្រសើរ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។ ឯកឧត្តម បានផ្ញើសារគោរពជូនសម្តេចថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេស...
ឯកឧត្តមឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

ឯកឧត្តមឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ រួមទាំងសហការីទាំងអស់។សូមគោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ សូមសម្តែងនូវអំណរសាទរនិងសូមលំឱន កាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហា ប្រសើរ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។ ឯកឧត្តឧកញ៉ា  ផ្ញើសារគោរពជូនសម្តេចថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្...
សារទរកម្ពុជា​ ឆ្នាំ២០២១ បរទេសនឹងបញ្ជាទិញផលិតផលខ្មែរច្រើន ក្រោយកម្មករ បានចាក់វ៉ាក់សាំងកូវីដ១៩ ស្ទើរតែគ្រប់គ្នា

សារទរកម្ពុជា​ ឆ្នាំ២០២១ បរទេសនឹងបញ្ជាទិញផលិតផលខ្មែរច្រើន ក្រោយកម្មករ បានចាក់វ៉ាក់សាំងកូវីដ១៩ ស្ទើរតែគ្រប់គ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ មន្រ្តីទូតចិនប្រចាំកម្ពុជា​បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២ ០២១នេះ ផលិតផលរបស់កម្ពុជាជាច្រើនមុន នឹងទទួលបានការបញ្ជាទិញពីបរទេស បន្ទាប់ពីកម្មករស្ទើរគ្រប់គ្នាបានចាក់វ៉ាក់សាំងកូវីដ១៩ ។ មន្រ្តីទូតចិន​បានប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិល​ នាថ្ងៃ៥ សីហាថា នៅឆ្នាំ២០២១នេះ នឹងមានការបញ្ជាទិញពីអ្នកមកខាងក្រៅប្រទេសលើផលិតផលខ្មែរដែលផលិតចេញពីរោងចក្រនៅកម្ពុជា ក្នុងរង្វង់យ៉ាងច្រើន ។ លោកបានបន្តថា ចំនួននៃការបញ្ជាទិញនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងអបអរសាទរចំពោះកម្ពុជា ដែលមានប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងច្រើន ក្នុងនោះកម្មករផងដែរ។ កម្មករបានទទួលវ៉ាក់សាំងនេះ នឹងមានសមត្ថភាពផលិតដើម្បីបំពេញតម្រូវការចំពោះអ្នកបញ្ជាទិញពីខាងក្រៅ ។ ប្រភពបន្តថា ការបញ្ជាទិញនេះ ដោយសារកម្មកររបស់ប្រទេសវៀតណា បានចាក់វ៉ាក់សាំងមានចំនួនតិចតួចបំផុត ដូច្នេះការបញ្ជាទិញបានបង្វែគោលដៅមកកម្ពុជាវិញ ។ ការបញ្ជាទិញនេះមិនមែនមានតែមកពីចិនទេ សូម្បីទីផ្សារអឺរ...