ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កូវីដ១៩៖ ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមាន ចំនួន១១៧នាក់ថ្មី និងស្លាប់ម្នាក់

កូវីដ១៩៖ ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមាន ចំនួន១១៧នាក់ថ្មី និងស្លាប់ម្នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១-  ក្រុងព្រៃវែង ចំនួន ៥នាក់​ ២- មកពីខេត្តស្វាយរៀង ចំនួន ១២នាក់ ៣-ស្រុកពាមរក៍ ចំនួន ៣៤នាក់ ៤- ស្រុកបាភ្នំ ចំនួន ៩នាក់ ៥- ស្រុកពោធិ៍រៀង ចំនួន ៩នាក់ ៦- ស្រុកព្រះសេ្ដច ចំនួន ៨នាក់ ៧- ស្រុកពារាំង ចំនួន ៨នាក់ ៨- ស្រុកមេសាង ចំនួន ៦នាក់ ៩- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់ ១០-ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ១១-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់ ១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់ ១៣-ស្រុកស៊ីធរកណ្ដាល ចំនួន ២នាក់ ១៤-ស្រុកកំចាយមារ ចំនួន ៦៨នាក់  ១៥-មកពីខេត្តក្បួងឃ្មុំ ចំនួន ២នាក់ ១៦- ស្រុកពាមជរ ...
រកឃើញអ្នកឆ្លងថ្មី ១០៦នាក់ ជាសះស្បើយ១០៩នាក់ និងស្លាប់ម្នាក់ កូវីដ១៩ ខេត្តសៀមរាប

រកឃើញអ្នកឆ្លងថ្មី ១០៦នាក់ ជាសះស្បើយ១០៩នាក់ និងស្លាប់ម្នាក់ កូវីដ១៩ ខេត្តសៀមរាប

ជំងឺកូវីដ១៩
  ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ម្នាក់។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ស្លាប់២៥នាក់ និង១៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕...
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អ៊ី សុខឡេង  អភិបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវវ៉ាក់សាំងជូនប្រជាពរដ្ឋនៅខេត្តព្រះសីហនុចាក់ឥតគិតថ្លៃនិងរួមមន្ត្រីរាជការ។ លោកបានបញ្ជាក់លើហ្វេសប៊ុកលោកថា" ក្នុងនាមនាមរូបខ្ញុំបាទផ្ទាល់ និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងព្រះសីហនុ"។ លោក អ៊ី សុខឡេង បន្ថែមថា "ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យជូនសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និង...
សម្តេចតេជោ ហ៊ុន សែន ដោយអត់ទ្រាំមិនបានសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា

សម្តេចតេជោ ហ៊ុន សែន ដោយអត់ទ្រាំមិនបានសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី បានសរសេរលើហ្វេសប៊ុកសម្តេចថា  ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា។ សម្តេចបន្តទៀតថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ សម្តេចមានប្រសាសន៍ថា "តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបានបើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ"។ លើសពីនេះសម្តេចបន្ថែមថា "ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន"៕...
លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ភាគច្រើនជាអ្នកមានជម្ងឺដូចជា ជំងឺសួត ជំងឺលើសឈាម និង ជំងឺសរសៃឈាមជាដើម

លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ភាគច្រើនជាអ្នកមានជម្ងឺដូចជា ជំងឺសួត ជំងឺលើសឈាម និង ជំងឺសរសៃឈាមជាដើម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១០ខែកក្ដដានេះថា ចំពោះករណីមរណភាពដោយសារកូវីដ១៩ ដែលនៅតែបន្តកើតមានច្រើននោះ គឺ ដោយសារអ្នកជម្ងឺភាគច្រើនដែលបានចូលសម្រាកពេទ្យ គឺមានជំងឺ រ៉ាំ រ៉ៃជាប់មកជាមួយ ដូចជាជំងឺសួត ជំងឺលើសឈាម ជំងឺសរសៃឈាម ជាដើម។ លោកស្រីរដ្ឋលេបញ្ជាក់ថា ហេតុដូច្នេះហើយនៅពេលមេរោគ កូវីដ-១៩ ចូលទៅក្នុងខ្លួនបន្ថែមទៀតនោះ បានធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ ជាពិសេសពពួកប្រភេទបំប្លែងថ្មី អាល់ហ្វា (B.117) ដែលកំពុងតែចរាចរយ៉ាងសកម្មនៅកម្ពុជា បើទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពហើយក៏ដោយ៕...
វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីណូហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួល...
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕    ...
ព្រះរាជអាជ្ញាបញ្ជាកម្លាំងសមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿងរបស់ក្រុមហ៊ុនគ្រួសារសុខសាន្តឈូសឆាយដីគំរបព្រៃឈើជិត៤០ហិចតា

ព្រះរាជអាជ្ញាបញ្ជាកម្លាំងសមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿងរបស់ក្រុមហ៊ុនគ្រួសារសុខសាន្តឈូសឆាយដីគំរបព្រៃឈើជិត៤០ហិចតា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ធំ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាង លោក​​ ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ មសត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្ទោង រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង ចុះបង្រ្កាបគ្រឿងចក្រចំនួន៥គ្រឿង របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីព្រៃអភិរក្សរក្សាទុករបស់រដ្ឋ ត្រូវបានក្រុមហ៊ុនប្រើល្បិចកន្ទេលធំបន្លំដេក បន្លំលួចឈូសដីហាមឃាត់របស់រដ្ឋយ​កមកធ្វើជាកម្មសិទ្ធ។ សកម្មភាពបង្រ្កាបគ្រឿងចក្រ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ព្រៃបម្រុងរក្សាទុករដ្ឋ ត្រូវបានគ្រឿងចក្រចំនួន៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ធ្វើសកម្មភាព​ឈូសឆាយដីរបស់រដ្ឋ ត្រូវបានកម្លាំងចម្រុះឃាត់ប...
គណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក

គណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  (ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយគណបក្សកុម្មនិស្តចិនធ្វើជាម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក ត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈជាការសន្ទនាគ្នាប្រកបដោយមិត្តភាព និងស៊ីជម្រៅ ដែលផ្តោតលើប្រធានបទ «ធ្វើការដើម្បីសុខុមាលភាពប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ»។ តាមរយៈការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍន៍មនុស្សជាតិ នាពេលអនាគត កិច្ចប្រជុំកំពូលនឹងចូលរួមចំណែកជាគតិបណ្ឌិត និងកម្លាំងដល់គណបក្សនយោបាយ និងស្ថាប័ននានាក្នុងការកសាងពិភពលោក ដែលប្រជាជនប្រកបដោយសុខុមាលភាព និងធានាការអភិវឌ្ឍរួមគ្នានៃប្រទេសទាំងអស់។ ក្នុងកំលុងពេលនៃកិច្ចប្រជុំកំពូលនេះ គេ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក នៅរាត្រីថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំតំណាងគណបក្សនយោបាយជាច្រើនទៀត។ ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។...