សម្តេចតេជោអះអាងនៅចំពោះមេដឹកនាំអាស៊ានថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមី យ៉ាន់ម៉ាឡើយ តែគាំទ្រដោះស្រាយដោយសន្តិវិធី។
ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាកាតានេះផ្តោតសំខាន់លើបញ្ហានៅមីយ៉ាន់ម៉ាក្រោយពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ។
បន្ទាប់ពីរដ្ឋប្រហារហើយធ្វើឲ្យមានការ ងើបឡើងប្រឆាំងពីសំណាក់ ប្រជាពលរដ្ឋដែល បណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រ...








