ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមជាវាគ្មិន ក្នុងវេទិកាស្រូវអង្ករលើកទី៧ “7th Eurofins Anuga Rice Conference” នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមជាវាគ្មិន ក្នុងវេទិកាស្រូវអង្ករលើកទី៧ “7th Eurofins Anuga Rice Conference” នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសអាឡឺម៉ង :ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកំឡុងពេលបំពេញបេសកកម្មដឹកនាំក្រុមហ៊ុនដែលជាសមាជិកចូលរួមការតាំងពិព័រណ៍អន្តរជាតិ Anuga International Food Fair 2025នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះបានចូលរួមជាវាគ្មិន នៅក្នុងវេទិកាស្រូវអង្ករលើកទី៧ (7th Eurofins Anuga Rice Conference) នៅទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង ដែលវេទិកានេះផ្តោតលើប្រធានបទ «ស្ថានភាពការប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិនាពេលបច្ចុប្បន្ន-Current Opportunities and Challenges for International Rice Trade» ។ នៅក្នុងកម្មវិធីនេះដែរក៏មានវាគ្មិនមកពីសហរដ្ឋអាម៉េរិក ប៉ាគីស្ថាន អាឡឺម៉ង និង អ្នកជំនាញផ្នែកស្រូវនិរន្តរភាព អ្នកវិទ្យាសាស្ត្រស្រូវអំពី DNA ស្រូវអង្ករ និង ការគ្រប់គ្រងថ្នាំពុលកសិកម្ម និងសារធាតុនៅក្នុងគ្រាប់អង្ករផងដែរ។ ឧកញ៉ា ឡាយ ឈុនហួ ក៏បានបង្ហាញដល់អង្គវេទិកា នូវសក្តានុពលនៃការដាំដុះ ការកែច្នៃ ន...
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
( ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយនៅក្នុងឱកាសនោះ លោក Dat Pham បានជម្រាបជូនពីតួនាទីថ្មី ដោយចាប់ផ្តើមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ហើយការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ការលើកកាន់តំណែងជា អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ហើយក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ជូនពរឲ្យ លោក Dat Pham ទទួលបានជោគជ័យក្នុងមុខតំណែងថ្មីនេះផងដែ...
ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា មានកំណើនយឺត និងមិនប្រាកដប្រជា

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា មានកំណើនយឺត និងមិនប្រាកដប្រជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើបណ្តាញហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា៖មានកំណើនយឺត និងមិនប្រាកដប្រជា៖ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកត្រូវបានព្យាករថា នឹងនៅតែមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងទសវត្សរ៍មុនៗ។ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចថា អតិផរណា (Inflation)៖ ទោះបីជាអតិផរណាបានចាប់ផ្តើមថយចុះនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ ក៏វាស្ថិតនៅកម្រិតខ្ពស់ដដែលនៅក្នុងប្រទេសជាច្រើនទៀត ដែលបង្កជាបញ្ហាដល់តម្លៃទំនិញនិងជីវភាពរស់នៅ។ លើសពីនេះ ឯកឧត្តម សូ ម៉ារ៉ា បង្ហាញទៀតថា«បំណុលខ្ពស់ (High Debt)៖ បំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោកនៅតែខ្ពស់ ដែលធ្វើឱ្យរដ្ឋាភិបាលនានាជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានធនធានតិចតួចក្នុងការដោះ...
នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង នឹងចូលសំចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ  

នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង នឹងចូលសំចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ  

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ ៖ តាមការគ្រោះទុកនាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង នឹងចូលចត និងចូលសំចតដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)។ បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ៕...
អ្នកឧកញ៉ា សួរ វីរៈ ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម និងផ្គត់ផ្គងស្រូវស្រង៉ែ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន ៥៦១០ តោន

អ្នកឧកញ៉ា សួរ វីរៈ ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម និងផ្គត់ផ្គងស្រូវស្រង៉ែ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន ៥៦១០ តោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គងស្រូវស្រង៉ែស្រាល រវាងសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងក្រុមហ៊ុនវិរៈ ប៊ុនថាំ គ្រុប។ ពិធីចុះកិច្ចសន្យាលើវិស័យកសិកម្មដ៏ធំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ចសន្យានេះធ្វើឡើងក្នុងការផ្គត់ផ្គងស្រូវក្នុងបរិមាណ ៥ ៦១០តោន លើផ្ទៃដីទំហំ ៩៣៥ ហិកតា ដោយរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ #MLVT #HENGSour...
អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មសហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting)

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មសហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Tribe ភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting) ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធាន AHCA។ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦នេះ គឺជាវេទិការមួយដែលប្រមូលផ្ដុំទៅដោយប្រធានស្ថាប័នមកពីប្រទេសសមាជិកអាស៊ានទាំង១០ (និងតំណាងមកពី Timore-Leste ជាអ្នកសង្កេតការណ៍) ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការប្រកួតប្រជែងដោយស្មើភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅទូទាំងតំបន់។ កិច្ចប្រជុំនេ...
ឯកឧត្តម​ ហួត​ ឃាងវេង ដឹកនាំកិច្ចប្រជុំស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨

ឯកឧត្តម​ ហួត​ ឃាងវេង ដឹកនាំកិច្ចប្រជុំស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ) នាព្រឹកថ្ងៃទី០​៦ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ហួត​ ឃាងវេង​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន​ និងសោតទស្សន៍​​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨។ កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ និង​ លោក​ លោកស្រី​ អគ្គនាយករង​​ ប្រធាននាយកដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ​ នៃអគ្គនាយកដ្ឋានព័ត៌មាន​ និងសោតទស្សន៍​ នៅសាល​ប្រជុំ​ព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន៕ រូបថត៖ ខឹម សុវណ្ណារ៉ា...
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យសាច់បង្កកជាង​២៤៤​តោន​ របស់​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យសាច់បង្កកជាង​២៤៤​តោន​ របស់​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្រ្តី​គយចល័ត​តំបន់​១​ ,មន្ត្រី​ ក.ប.ប​ ក្រសួង​ពាណិជ្ជកម្ម​ មន្រ្តី​នគរបាល​សេដ្ឋកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួមទាំង​មន្ត្រី​មូលដ្ឋាន​ បាន​ចុះត្រួតពិនិត្យ​សាច់​ក្លាសេ​ របស់​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​ ចំនួន​ ២ទីតាំង​ នៅសង្កាត់ច្រាំង​ចំរេះ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ រកឃេីញ​សាច់​ក្លាសេ សរុប​ចំនួន​ ៣មុខ​ សាច់មាន់​ សាច់ទា​ សាច់​ជ្រូក​ សរុប​ចំនួនជាង​ ២៤៤​តោន​។ សាច់បង្កកទាំងនេះត្រូវបានគេដឹងច្បាស់ថា នាំចូលពីប្រទេសថៃ ខណៈយោធាថៃកំពុងមានកម្លាំងដើរហ៊ុមព័ទ្ធបន្លាលួស ឈ្លានពានយកទឹកដីកម្ពុជា ដោយសារបានទុនពីឈ្មួញខ្មែរយើងដែលទិញផលិតផលថៃ ឬចិញ្ចឹមពួកថៃ ហើយថៃទុននេះ ទៅទិញកាំភ្លើងទំនើបៗបាញ់ខ្មែរ។ លទ្ធផល​ពិនិត្យរបស់មន្ត្រី​គយ​ចល័តតំបន់​១​អះអាង​ក្នុង​កំណត់ហេតុថា​ ទំនិញ​ទាំងអស់​បានបង់​ពន្ធ​គ្រប់​ចំនួន​៨។ដោយឡែក​ មន្ត្រី​ ក.ប.ប​ ដែល​ជា​មន្ត្រី​ជំនាញ​ពិ...

ឯកឧត្តម វង សូត អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមដងទន្លេមេគង្គខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តត្បូងឃ្មុំ:នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គចំនួន១.៨០០ គ្រួសារ មកពីភូមិចំនួន១៤ ឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។ មានមតិសំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្ដាំ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងគិតគូពីសុខទុក្ខរបស់ប្រជាព...