នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ :ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន
ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០ ២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
អគ្គស្នងការរងនគរបាលជាតិ បានលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដ...








