លោក ចូ បៃដិន និងលោក ពូទីន ផ្តើមជួបពិភាក្សាគ្នាស្ដីពីការគ្រប់គ្រងអាវុធនិងបញ្ហានៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្លាឌីមៀ ពូទីន បានជួបពិភាក្សាតាមទូរស័ព្ទ ស្ដីពីការគ្រប់គ្រងអាវុធ និងបញ្ហាផ្សេងទៀត ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរ។
សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ពូទីន បានពិភាក្សាពីឆន្ទៈ របស់ប្រទេសទាំងពីរ ក្នុងការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធ (NEW START) រយៈពេល ៥ ឆ្នាំទៀត ដោយយល់ព្រម ឱ្យក្រុមការងារទ្វេភាកីធ្វើការជាបន្ទាន់ ដើម្បីបញ្ចប់ការពន្យារពេល នៅថ្ងៃទី០៥ ខែកុម្ភៈ។
មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីស្វែងរកការពិភាក្សាស្ថេរភាព ជាយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងអាវុធជាច្រើន និងបញ្ហាសន្តិសុខ ដែលកំពុងលេចឡើង។
លោក ចូ បៃដិន នៅក្នុងការហៅទូរស័ព្ទ បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ហើយនៅក្នុង សេចក្តីថ្លែងការណ៍បានឲ្យដ...








