ជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំត្រូវតុលាការ សម្រេចឃុំខ្លួន រឿងស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរ
ភ្នំពេញ៖ជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ដែលពាក់ព័ន្ធករណីស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
តុលាការ បានចោទប្រកាន់ពីបទរំលោភទំនុកចិត្តពិសេសដោយអភិបាល លើជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
យោងតាមសមត្ថកិច្ចបង្ហាញថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ហ្គោលវែល ដាក់ពាក្យសុំចូលសញ្ជាតិខ្មែរអោយថៅកែចិន៣នាក់ គឺ ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ឈ្មោះ ស៊ិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺន...








