ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកស្រី ជា សិរី ផ្តល់បទសម្ភាសន៍តាមប្រព័ន្ធអនឡាញ ជាមួយវិទ្យាស្ថានគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសិង្ហបុរី​

លោកស្រី ជា សិរី ផ្តល់បទសម្ភាសន៍តាមប្រព័ន្ធអនឡាញ ជាមួយវិទ្យាស្ថានគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសិង្ហបុរី​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធអនឡាញ ជាមួយវិទ្យាស្ថានគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសិង្ហបុរី​ អំពីបទពិសោធនិងចំណាប់អារម្មណ៍របស់លោកស្រីផ្ទាល់ក្នុងការចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យសាធារណៈ (The Lee Kuan Yew Senior Fellowship in Public Service programme)។ ក្នុងបទសម្ភាសន៍នេះ លោកស្រី បានមានប្រសាសន៍ផ្តោតលើការចេះគ្រប់គ្រង ហានិភ័យ និងការសម្រេចចិត្តប្រកបដោយសេចក្តីក្លាហាននិងទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ។ លោកស្រីបានចែករំលែកបទពិសោធន៍ក្នុងការសម្រេចចិត្តផ្សេងៗ ផ្តួចផ្តើម និងដឹកនាំគម្រោងបាគង ព្រមទាំងគម្រោងសប្បុរសធ៌មនានាផងដែរ។ លើសពីនេះ លោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍និងចំណងចំណូលចិត្តផ្ទាល់ខ្លួនចំពោះសិល្បៈគំនូរ ក៏ដូចជា ការងារមនុស្សធម៌។ សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ លោកស្រី បានប...
ទីតាំងស្តុក និងចែកចាយអាល់កុលឈ្មោះ “សេងគា”សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា សម្រេចឱ្យផ្អាកចរាចរជាបណ្តោះអាសន្ន

ទីតាំងស្តុក និងចែកចាយអាល់កុលឈ្មោះ “សេងគា”សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា សម្រេចឱ្យផ្អាកចរាចរជាបណ្តោះអាសន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ចុះត្រួតទៅទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២ Eo ផ្លូវ ១០៧ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០។ ក្រោយពីត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រកក្នុងប៊ីដុង ៣០លីត្រ សរុបចំនួន ៥០ប៊ីដុងដែល ៣៩ប៊ីដុងមានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង ១១ប៊ីដុង ប្រភពពីក្រុមហ៊ុន SKD ហើយ និងស្រាអង្ករ ចំនួន ២០លីត្រ។ បន្ទាប់មក មន្រ្តីជំនាញបានសម្រេចបិតសៀលលើ ប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕...
លោក​ គួច ចំរើន  ចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

លោក​ គួច ចំរើន  ចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ ៖ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង ៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ។ បន្ទាប់ពីចុះពិនិត្យមើលទីតាំងអាគារសំរាប់ធ្វើចត្តាឡីស័ករួចមក លោកអភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺឆ្លងទូទៅ ពិស...
ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោត​ជាក្រុមប្រឹក្សា​នៅទីក្រុងឡុងប៊ិច

ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោត​ជាក្រុមប្រឹក្សា​នៅទីក្រុងឡុងប៊ិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ត្រីដើមកំណើតខ្មែរម្នាក់ គឺលោកស្រី Suely Saro អាយុ៣៩ឆ្នាំ ជាស្ត្រីខ្មែរ-អាមេរិកាំងដំបូង ដែលមានប្រជាប្រិយភាព អាចដណ្តើមបានជ័យជម្នះលើការ បោះឆ្នោតប្រជែងយកតំណែងជាក្រុមប្រឹក្សាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយលោកស្រី បានផ្តួលលោក Dee Andrews ដែលកំពុងកាន់តួនាទី។ លទ្ធផលឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ លោកស្រី Suely Saro ទទួលបាន សំឡេងឆ្នោតគាំទ្រ៥៩.៨ភាគរយ ខណៈគូប្រជែងគាត់ទទួលបានសំឡេងឆ្នោតត្រឹម៤០.២ភាគរយ។ តាមការប៉ាន់ប្រមាណ មានប្រជាជន ដើមកំណើតខ្មែរ ចន្លោះពី៥ម៉ឺនទៅ៧ម៉ឺននាក់ កំពុងរស់នៅក្នុងទីក្រុងឡុងប៊ិច ដែលខ្មែរ-អាមេរិកកាំងខ្លះបានទៅរស់នៅចាប់តាំងពីដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧០ និងនៅពេលប្រទេសកម្ពុជា បានធ្លាក់ក្រោមការតគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមបញ្ជាក់ថា លោកស្រី Suely Saro កើតនៅក្នុងជំរុំជនភៀសខ្លួន-ថៃ បន្ទាប់ពីឪពុកម្តាយរបស់លោកស្រីបា...
អង្ករកម្ពុជាចំនួន ៦៣ភាគរយ  ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ២០២០

អង្ករកម្ពុជាចំនួន ៦៣ភាគរយ  ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥ភាគរយ តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦ភាគរយ ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។ នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១ភាគរយ ទៅកាន់ប្រទេសចិន និង ២ភាគរយ ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋ អាមេរិក។  សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត១៧ភាគរយ ដែលគិតជាបរិមាណសរុប មានចំនួន ៦០១ ០៤៥ តោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន៤៣លានដុល្លារសហរដ្ឋអាមេរិក ឬ ជិត ១២ភា...
សារលិខិត សម្ដេចតេ​ជោ ហ៊ុន សែន ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ 

សារលិខិត សម្ដេចតេ​ជោ ហ៊ុន សែន ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានចេញ​សារលិខិត ដែលមានខ្លឹមសារដូចខាងក្រោម ។  ...
ប្អូនស្រីសម្តេចតេជោ”ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង”

ប្អូនស្រីសម្តេចតេជោ”ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង”

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ប្អូនស្រីសម្តេចតេជោ"ជម្រាបដល់នាងអ៊ានសៀវមុីនាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង" លោកស្រី ហ៊ុន ស៊ីណាត បានមានប្រសាសន៍ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយអោយនាងប៉ុណ្ណឹង" លោកស្រីបន្ថែមថាបើនាងនៅមិនអស់ចិត្តចាំខ្ញុំឲ្យមេធាវីខ្ញុំបកស្រាយផ្លូវច្បាប់អោយនាងស្តាប់អោយកាន់តែច្បាស់ណានាង។...
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណើរការនៃការអ៊ុតបេទីម ផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណើរការនៃការអ៊ុតបេទីម ផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ ក្នុងដំណេីរចុះពិនិត្យការអ៊ុតបេទីមនេះ​ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងប្រតិភូអមដំណើរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងសហគមន៍។ សូមបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ នៅថ្ងៃទី២ ខែធ្នូនេះ​ ...
កម្ពុជា-រុស្សីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងបរិបទកូវីដ-១៩

កម្ពុជា-រុស្សីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងបរិបទកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្សី នាពេលអនាគត។ លោកឯកអគ្គរដ្ឋទូតសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់វិធានការប្រឆាំងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមកទល់ពេលនេះគ្មានជនរងគ្រោះណាម្នាក់នៅកម្ពុជាបានបាត់បង់ជីវិតដោយ សារមេរោគនេះឡើយ។ លោករដ្ឋលេខាធិការ និងឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា មេរោគនេះបាននឹងកំពុងបង្ករការរាំងស្ទះ...
សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​សារ​រំលឹក​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ 

សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​សារ​រំលឹក​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២០ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់សម្តេច បានបញ្ជាក់​ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជា​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និង​បានប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អ​គ្គមហាប​តី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើ​រូប​ទៀត ក្នុង​ក...