ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro

ក្រសួងសុខាភិបាលបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro ។
កម្ពុជាបង្ហាញឈុត «ព្រះថោងតោងស្បៃនាងនាគ» ជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០

កម្ពុជាបង្ហាញឈុត «ព្រះថោងតោងស្បៃនាងនាគ» ជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាងកក)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោក​ ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ដែលមានការចូលរួមពីលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។ សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំង​រឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូ...
សម្តេចតេជោ”តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន ២00លានរៀលបម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប

សម្តេចតេជោ”តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន ២00លានរៀលបម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្តេចតេជោហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន២00លាន រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប។ លោក វេង សាខុន បានបញ្ជាក់ថា ការផ្តល់នេះ ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល។ ពិសេសការបង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយនេះ។  ...
ក្រសួងសុខាភិបាល សម្រេច​បិទ​អគារ​កាណាឌីយ៉ាជាបណ្តោះអាសន្ន រហូតដល់​ថ្ងៃទី​១៧​ធ្នូ

ក្រសួងសុខាភិបាល សម្រេច​បិទ​អគារ​កាណាឌីយ៉ាជាបណ្តោះអាសន្ន រហូតដល់​ថ្ងៃទី​១៧​ធ្នូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ប្រកាសបិទធនាគារ ​កាណាឌីយ៉ា​ទាំងមូល រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​នេះ ធ្វើឡើង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​ យោងតាម​លិខិត​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ របស់ក្រសួងសុខាភិបាល បានជម្រាប់ប្រាប់ អ្នកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ។ ក្រសួងសុខាភិបាល បានបញ្ជាក់​ថា ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល បន្តទៀត រយៈពេល ១៤​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ដោយឡែក បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០»៕​  ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥ ដែលមានទុនវិនិយោគជាង១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥ ដែលមានទុនវិនិយោគជាង១០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖ ១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។ ២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។ ៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform,...
សម្តេចតេជោ«ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ»

សម្តេចតេជោ«ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខាងក្រោម​នេះជាសារទាំងស្រុង​ របស់​​សម្តេចតេជោ៖ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ សម្តេចតេជោបានថ្លែងទៀតថា«ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។ សម្តេចបាន​បន្ថែមថា«ខ្ញុំសូមអំពាវនា...
ក្រសួងសុខាភិបាល៖ រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩​ថ្មី ២​នាក់​ទៀត​ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា

ក្រសួងសុខាភិបាល៖ រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩​ថ្មី ២​នាក់​ទៀត​ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ២០២០នេះថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​។ ជាជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ ២១ ឆ្នាំ នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ ជា​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង ២០:៣០ នាទី​យប់ ( ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ )​។​ ​ក្រសួងស...
ចាងហ្វាងសារពត៌មាន iDol Media ស្នើសុំឲ្យតុលាការតម្កល់មិនចាត់ការ ចំពោះរឿងក្តីលោកមេធាវី ឡោ គីមហ្គិច ប្ដឹងសារពត៌មាន iDol Media

ចាងហ្វាងសារពត៌មាន iDol Media ស្នើសុំឲ្យតុលាការតម្កល់មិនចាត់ការ ចំពោះរឿងក្តីលោកមេធាវី ឡោ គីមហ្គិច ប្ដឹងសារពត៌មាន iDol Media

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ករណីលោកមេធាវី ឡោ គីមហ្គិច ប្ដឹង លោក យិន ពិសិដ្ឋ ចាងហ្វាងសារពត៌មាន iDol Media ដែលផ្សាយព័ត៌មានតាមសំណូមពរប្រជាពលរដ្ឋ ៤គ្រួសារ ដោយប្រជាពលរដ្ឋចោទប្រកាន់ថា លោក មេធាវី ឡោ គីមហ្គិច រំលោភឈូសឆាយដីធ្លីរបស់ពួកគាត់ កាលពីព្រឹកថ្ងៃ០៣ ខែតុលា ឆ្នាំ២០២០ ចំណុចវាលអន្ត្រាង ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ក្រោយពីសារព័ត៍មានiDol Media បានផ្សព្វផ្សាយមក លោកមេធាវី ឡោ គឹមហ្គិច បានប្ដឹងលោកចាងហ្វាង សារព័ត៌មាន iDol Media  ចូលសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយមកនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ លោកសំម ឫទ្ធីវាសនា ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កោះហៅមកសាកសួរ ។ ក្រុមអ្នកច្បាប់មួយចំនួនលើកឡើងថា បើតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣០៦ : ចែងថា ” អំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសារព័ត៌មាន ” ។ យោងតាមមាត្រា (៣០៦) នេះ លោក ឡោ ...
ប្រទេសចិនមានវ៉ាក់សាំងចំនួន ៥ ដែលកំពុងដំណើរការសាកល្បងដំណាក់កាលទី ៣“ប្រកបដោយរបៀបរៀបរយ” ។

ប្រទេសចិនមានវ៉ាក់សាំងចំនួន ៥ ដែលកំពុងដំណើរការសាកល្បងដំណាក់កាលទី ៣“ប្រកបដោយរបៀបរៀបរយ” ។

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ជាថ្មីម្តងទៀតប្រទេសចិនបានប្តេជ្ញាធ្វើវ៉ាក់សាំងការពារ COVID-19 ជាផលិតផលសាធារណៈជាសកលដោយដកស្រង់ទស្សនៈ“សហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ (community with a shared future for mankind) ដែល លើកឡើងដោយប្រធានាធិបតីចិន Xi Jinping ។ សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសចិនកំពុងពន្លឿនការសាកល្បងវ៉ាក់សាំងដំណាក់កាលទី ៣ ដើម្បីការពារ វ៉ាក់សាំងបច្ចុប្បន្ន។ លោកបន្តថាយើងនឹងផ្តល់វ៉ាក់សាំងយ៉ាងសកម្មដល់ប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមក្រសួងការបរទេសចិនបានអោយដឹងថាប្រទេសនេះមានវ៉ាក់សាំងចំនួន ៥ ដែលកំពុងដំណើរការសាកល្បងដំណាក់កាលទី ៣“ប្រកបដោយរបៀបរៀបរយ” ។...
សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ

សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ងាយស្រួលបងប្អូនផ្ទៀងផ្ទាត់ ហើយអ្នកពាក់ព័ន្ធត្រូវបង្ហាញខ្លួន នឹងធ្វើតេស្ត កុំឲចម្លងដល់បងប្អូនមិត្តភ័ក្រ និងអ្នកដទៃ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ល្ងាចនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។...