ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA)លើកទី១១

លទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA)លើកទី១១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(អេកម៉ិក)លើកទី៩ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ( CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA)លើកទី១១ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖...
លោកស្រី ជា សិរី ទទួលបានពានរង្វាន់ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer

លោកស្រី ជា សិរី ទទួលបានពានរង្វាន់ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាមួយរូបទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធ អនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer ក្នុងផ្នែកទូទាត់។ ដោយមើលឃើញពីការទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ពុំទាន់មានលទ្ធភាពអាចធ្វើការទូទាត់ឆ្លងគ្រឹះស្ថានបាន ហើយគ្រឹះស្ថានភាគច្រើនបានរៀបចំប្រព័ន្ធទូទាត់សម្រាប់បម្រើសេវាជូនតែអតិថិជនរបស់គ្រឹះស្ថានផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលគ្រឹះស្ថានមួយចំនួនទៀតបានសហការផ្តល់សេវាទូទាត់ជាលក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន។ កត្តាទាំងនេះធ្វើឲ្យមានផលពិបាកសម្រាប់អតិថិជន ក្នុងការទូទាត់នឹងផ្ទេរប្រាក់ ថែមទាំងធ្វើឱ្យមានកម្រៃខ្ពស់។ ឆ្លើ...
អ្នកតំណាងរាស្ត្រ ថោង វរលក្ខណ៍ ចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចតេជោ

អ្នកតំណាងរាស្ត្រ ថោង វរលក្ខណ៍ ចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោក ថោង វរលក្ខណ៍និងជាប្រធានក្រុមការងារចុះជួយស្រុកពាមរក៍ បានចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីត19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។    ...
ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ។ដោយឡែកការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ហិកតា ស្មើនឹង ៧៧ភាគរយ នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោន ក្នុងមួយហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។ ក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ។ ទន្ទឹមនឹងជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ក៏ជាខេត្ត ឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និង...
មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម

មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ សាច់មាន់ និងប្រហិតចម្រុះចំនួនប្រមាណ ១,០០២គីឡូក្រាម ត្រូវបាន មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង សម្រេចធ្វើការដកហូត និងដុតកម្ទេចចោល ។  នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុងត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដោយមានលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖ -សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ ស្មើនឹង ៧៣៤.៥គីឡូក្រាម -ប្រហិតចម្រុះ មានទម្ងន់ ស្មើនឹង ២៦៨គីឡូក្រាម សរុបចំនួន ១,០០២.៥គីឡូក្រាម  ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ...
សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ​នេះយោងតាមសេចក្តីប្រកាស​របស់​ក្រសួងការបរទេសបានបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១ ដែល​នឹង​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩​។ កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ ​សេចក្តីប្រកាស ...
ថ្ងៃទី០៨​ ខែធ្នូ​នេះ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ថ្ងៃទី០៨​ ខែធ្នូ​នេះ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​ សម្រាប់ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០២០​នេះ ។
លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន បរិច្ចាគថវិកាគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ

លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន បរិច្ចាគថវិកាគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាចំនួន៣០០០ដុល្លារ ដើម្បីចូលរួមគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានសរសេរដោយផ្ទាល់នៅលើផេកហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះសប្បុរសជន ដែលចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ដែលសប្បុរសជនខ្លះបានបរិច្ចាគទឹកប្រាក់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។ ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ និងបានសរសេរដោយផ្ទាល់ក្នុងផេកផ្លូវការរបស់សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»។ សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិក...
សម្តេច ហេង សំរិន ​បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ទិញវ៉ាក់សាំងចាក់ការពារកូវីដ១៩

សម្តេច ហេង សំរិន ​បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ទិញវ៉ាក់សាំងចាក់ការពារកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្តេច ហេង សំរិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០​ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕...
សម្តេចតេជោ៖ថ្លែងអំណរគុណមហាសេដ្ឋីពាណិជ្ជករដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារកូវីដ១៩ 

សម្តេចតេជោ៖ថ្លែងអំណរគុណមហាសេដ្ឋីពាណិជ្ជករដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារកូវីដ១៩ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរដោយផ្ទាល់ នៅលើផេកហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពាកូវីដ១៩ ដែលគិតមកដល់ពេលនេះ ទទួលបានថវិកាសប្បុរសធម៌ពីមហាសេដ្ឋីពាណិជ្ជករ មានជាង១៤លានដុល្លារ ។ចំនួនថវិកាខាងលើនេះមានទឹកប្រាក់ខ្ពស់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្លែងអំណរគុណនិងបានសរសេរដោយផ្ទាល់ក្នុងផេកផ្លូវការរបស់ សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»៕...