ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ០៣ខ្សែ ក្នុងខេត្ត

អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ០៣ខ្សែ ក្នុងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីជំនាញ អាជ្ញាធរ ក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការអ៊ុតកៅស៊ូបេទីមលើកំណាត់ផ្លូវ ចំនួន០៣ខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលមានប្រវែង២.៨៤៥ ម៉ែត្រ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ -ខ្សែទី១ (ផ្លូវលេខ៧ចាស់ ) ប្រវែង១.៥៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីផ្លូវកែងរង្វង់មូល (១-៧៩) ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវព្រះមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ក្រុងកំពង់ចាម។ -ខ្សែទី២ (ផ្លូវលេខ៥១) ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ -ខ្សែទី៣ (ផ្លូវលេខ៥៥) ប្រវែង៧៧១ម៉ែត្រ ទទឹង ៧,៥-៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ដល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ លោក អ៊ុន ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងភរិយាបានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងភរិយាបានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងភរិយាបានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩ បន្ទាប់ពីទទួលដំណឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈPage Facebook ផ្លូវការរបស់សម្តេច កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ មានសប្បុរជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយាបានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩ ចែកជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ សូមជម្រាបថា សម្តេចតេជោហ៊ុន សែនបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្...
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនិងភរិយាបានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ជូនសម្តេចតេជោដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនិងភរិយាបានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ជូនសម្តេចតេជោដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកស្រី ស ចេង ប្រាក់ សុវណ្ណ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ផោផោផោ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង​កូវីដ​-១៩​ យកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕...
កំណើនសេដ្ឋកិច្ចនៅកម្ពុជាខ្ពស់បង្គួរក្នុងរយៈពេលជាង២០ឆ្នាំមកនេះ

កំណើនសេដ្ឋកិច្ចនៅកម្ពុជាខ្ពស់បង្គួរក្នុងរយៈពេលជាង២០ឆ្នាំមកនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជាទទួលបានលំហូរសាច់ប្រាក់ជាច្រើនពីបរទេស ទោះបីមួយភាគបានមកពីការដោះដូរជាមួយនឹងធនធានធម្មជាតិ និងដីធ្លី ក៏ដោយ។ សាច់ប្រាក់ទាំងនេះបង្កឱ្យមានកំណើនសម្ភារៈ ដូចជា សំណង់ យានយន្ត និងវត្ថុប្រើប្រាស់ផ្សេងៗ។ បូករួមនឹងការប្រឹងប្រែងធ្វើការងាររបស់ប្រជាពលរដ្ឋ លំហូរនិងស្តុកមូលធនបានបង្កើតជាកំណើនសេដ្ឋកិច្ចខ្ពស់បង្គួរក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ បន្តទៅអនាគត តើកម្ពុជានឹងនៅតែបន្តការពឹងពាក់លើកត្តាខាងក្រៅជាចម្បងទៀតឬទេ ដើម្បីបន្តបានកំណើនសេដ្ឋកិច្ច រហូតដល់ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់? ខ្ញុំយល់ថាកម្ពុជា នឹងនៅតែបន្តការពឹងពាក់លើពិភពលោក ដើម្បីជាប្រភពនៃកំណើនសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែ កម្ពុជាក៏អាចខិតខំដោយខ្លួនឯងបានដែរ ដោយប្រើប្រាស់មូលធនកន្លង មក ប្រកបដោយផលិតភាព និងគុណូបធិបតេយ្យ និងចាំបាច់ត្រូវឈរលើគោល ការណ៍ប្រឹងប្រែងប្រកួតប្រជែងស្មើគ្នាចំពោះមុខច្បាប់ ដើម្បីធានាបាននូវការចូល...
ចាប់ខ្លួនជនជាតិថៃម្នាក់ជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា  និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម

ចាប់ខ្លួនជនជាតិថៃម្នាក់ជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា  និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនជន ជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម។ ប្រតិបត្ដិការ នេះ ធ្វើឡើងនៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង០២ និង៤០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ ដោយអនុវត្តតាមបញ្ជា ពីនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករង មន្ទីរ និងលោកវរសេនីយ៍ឯក ដុស សុវឌ្ឍនៈ នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ...
ព្រះមហាក្សត្រ និង សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យអង្គចំនួន ៥០០.០០០$ និងថវិកាសរុប១លានដុល្លាជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

ព្រះមហាក្សត្រ និង សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យអង្គចំនួន ៥០០.០០០$ និងថវិកាសរុប១លានដុល្លាជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ១០ ខែធ្នូ ២០២០នេះ ព្រះសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០.០០០$(ហាសិបម៉ឺនដុល្លា ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០០.០០០$ (ហាសិបម៉ឺនដុល្លារ)។ ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈ លោកវេជ្ជបណ្ឌិត ម៉ម...
ក្រសួងអប់រំ យុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០

ក្រសួងអប់រំ យុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងក្នុងពេលឆាប់ៗនេះ។
មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩ គីឡូក្រាម

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩ គីឡូក្រាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបន្ទាយមានជ័យ)៖  មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជ​កម្មខេត្ត និងគណកម្មការផ្សារ នៅថ្ងៃពុធ ទី០៩ ខែឆ្នូ ឆ្នាំ២០២០ នេះបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាហាង និងផ្ទះលក់ទំនិញតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩គីឡូក្រាម។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទ...
ពលរដ្ឋខ្មែរនៅជប៉ុន ដែលកាន់លិខិតឆ្លងដែនជិតអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ

ពលរដ្ឋខ្មែរនៅជប៉ុន ដែលកាន់លិខិតឆ្លងដែនជិតអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំង នៅបរទេសដោយសារជំងឺកូវីដ-១៩ ហើយ កាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាព ប្រើប្រាស់អាចបំពេញបែបបទ ស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai ៕...
លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយាបានឧបត្ថម្ភជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19 

លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយាបានឧបត្ថម្ភជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយា បានឧបត្ថម្ភ ជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19  ហើយនេះជាកាយវិការមួយក្នុងគ្រាមានអាសន្នផងដែរ ចំពោះសង្គមជាតិ។ ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។    ...