ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលប្រកាសថាមានអ្នកជំងឺកូវីដ១៩ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយនិងគ្មានករណីឆ្លងថ្មី

ក្រសួងសុខាភិបាលប្រកាសថាមានអ្នកជំងឺកូវីដ១៩ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយនិងគ្មានករណីឆ្លងថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណឹងដ៏រីករាយ គឺមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជាទេនិងមានអ្នកជំងឺចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខណៈរយៈពេល៣ថ្ងៃជាប់គ្នាកន្លងមកនេះមិនមានអ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នោះទេ ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់៕...
លោក ជួន ជឿន រដ្ឋមន្ត្រីសុខាភិបាលខ្មែរក្រហម និង ម៉ាឡា ជាប្រពន្ធគឺជាអភិជនដ៏មានទ្រព្យជាងគេបំផុតនៅស្រុកខ្មែរ

លោក ជួន ជឿន រដ្ឋមន្ត្រីសុខាភិបាលខ្មែរក្រហម និង ម៉ាឡា ជាប្រពន្ធគឺជាអភិជនដ៏មានទ្រព្យជាងគេបំផុតនៅស្រុកខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ជួនជឿន រដ្ឋមន្ត្រីសុខាភិបាលខ្មែរក្រហម និង ម៉ាឡា ប្រពន្ធរបស់លោកគឺជាអភិជនដ៏មានទ្រព្យជាងគេបំផុតនៅស្រុកខ្មែរ ។ ម៉ាឡាតែងនិយាយថា «ក្រៅពីស្តេចផែនដីគ្មានអ្នកណាមានទ្រព្យជាងពួកយើងទេ» .... ការចូលរួមរបស់អ្នកទាំង ២ [...] គឺដូចក្រុមគ្រួសារកេណ្ណឺឌី ចូលជួរជាមួយពួក អាលកៃដា អញ្ចឹង ។ សាឡុត ស តែងតែប្រាប់គេអោយដឹងថា គ្រួសារនេះស្ថិតនៅក្រោមកិច្ចគាំពារផ្ទាល់របស់គាត់ ។ នៅថ្ងៃ ១៧ មេសា ១៩៧៥ សាឡុតស ស្ថិតនៅក្នុងឃុំ ស្តុកទ័ល ខាងត្បូងឧដុង្គ ហើយកូនស្រីច្បងរបស់ជួនជឿន ឈ្មោះ Genevieve បម្រើការជាឧបដ្ឋាយិកាក្នុងមន្ទីរពេទ្យយោធាក្បែរនោះដែរ ។ នៅពេលដឹងថា ភ្នំពេញចុះចាញ់ហើយ លោកស្រីម៉ាឡា គិតថា លោកស្រីនឹងទៅជួបឪពុកម្តាយចាស់ជរារបស់លោកស្រី ហើយ លោកស្រីនឹងធ្វើនំដ៏ធំអប់ដោយស្រា Rum មួយជូនឪពុកម្តាយ ។ តែ ១០ ថ្ងៃក្រោយពេលដែលលោកស្រីបានចូលភ្នំពេញ ទីក្រុងប្រែជាស្ងាត់ជ្រងំ ហើយក្រុមគ្រួសារលោកស្រីត្រូវគេដឹកយកទៅដាក់អគារនៃមន្ទីរពេទ្យសូវៀត ហើយម...
អភិបាលខេត្តកំពង់ចាម ផ្តល់ផ្លូវកៅស៊ូបីខ្សែ ក្នុងក្រុងកំពង់ចាម ដើម្បីឲ្យប្រជាជនងាយស្រួលធ្វើដំណើរ

អភិបាលខេត្តកំពង់ចាម ផ្តល់ផ្លូវកៅស៊ូបីខ្សែ ក្នុងក្រុងកំពង់ចាម ដើម្បីឲ្យប្រជាជនងាយស្រួលធ្វើដំណើរ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ដើម្បីបង្កើនសោភ័ណភាព និងគុណភាពផ្លូវថ្នល់ឲ្យកាន់តែប្រសើរជាងមុន អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួនបីខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួររមាស ក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ហើយក៏ជាការលើកមុខមាត់ដល់ក្រុងកំពង់ចាម ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងមួយនេះធ្លាប់ទទួលបានជ័យលាភីរំដួលបីទងនាពេលកន្លងមក។ លោក ណន សុខនី នាយកលទ្ធិកម្មសាលាខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្តចំនួនពីររូប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ ដែលកំពុងដំណើរការអ៊ុត នៅក្រោយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៦ ...
លោក ហ៊ុន ណេង ប្រធានគណ:កម្មការទី៤នៃរដ្ឋសភាបានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១មុឺនដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

លោក ហ៊ុន ណេង ប្រធានគណ:កម្មការទី៤នៃរដ្ឋសភាបានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១មុឺនដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ណេង ប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១មុឺន ដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ការប្រកាសរបស់ លោក ហ៊ុន ណេង បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា កាទិញជាជំហានដំបូង នឹងមានចំនួន ១លាន ដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។...
ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានឧបត្ថម្ភថវិកា ២លានរៀល ជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារកូវីដ ១៩

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានឧបត្ថម្ភថវិកា ២លានរៀល ជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារកូវីដ ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានឧបត្ថម្ភថវិកា ២លានរៀល ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩ ជូនពលរដ្ឋកម្ពុជា។ ឧកញ៉ា កែវ មុំបានលើកឡើងថា ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរដូចគ្នា នាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមចែករំលែកនូវថវិការចំនួន ៥០០ដុល្លារស្មើនិង២លានរៀល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រីតែម្តង។ ក្នុងស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធនធានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។...
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភរិយាឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភរិយាឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត  និងភរិយា បានឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩ ជូនពលរដ្ឋកម្ពុជា។ លោកឧត្តមសេនីយ៍ត្រីបានលើកឡើងថា ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរដូចគ្នា ខ្ញុំបាទ និងក្រុមគ្រួសារ សូមចូលរួមចែករំលែកនូវថវិការចំនួន ១០០០ដុល្លារ តាមរយះគ្រួសារ ស.ស.យ.ក ខេត្តបាត់ដំបង និងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយយកូវីដ១៩ក្នុង ចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបនក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។  ...
ពិធីចុះហត្ថលេខាស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់កម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌

ពិធីចុះហត្ថលេខាស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់កម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់កម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៍ដែលចុះហត្ថលេខាដោយ កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក លី យ៉ុង អគ្គនាយកអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ដែលប្រពឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីភាពជាដៃគូប្រចាំប្រទេស(PCP)សម្រាប់កម្ពុជា ផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋក...
តុលាការក្រុងភ្នំពេញចោទប្រកាន់ឈ្មោះ នី ណាក់ ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ

តុលាការក្រុងភ្នំពេញចោទប្រកាន់ឈ្មោះ នី ណាក់ ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ នី ណាក់ ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមមាត្រា ៤៩៤ មាត្រា ៤៩៦ និងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ ការចោទប្រកាន់នេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២០ នេះ។ នគរបាលប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១១ ធ្នូ នេះ បានចាប់ខ្លួនបុគ្គល ឈ្មោះ នី ណាក់ ដែលប្រើវោហាស័ព្ទដៀមដាមឌឺដងថ្នាក់ដឹកនាំ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ រួចបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។...
 ខុទ្ទកាល័យសម្តេចក្រឡាហោម បើកការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ លោក ថន វីរៈ ដើម្បីរកយុត្តិធម៌

 ខុទ្ទកាល័យសម្តេចក្រឡាហោម បើកការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ លោក ថន វីរៈ ដើម្បីរកយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការ ស្រាវជ្រាវលើការផ្សាយព័ត៌មាន ដែលប៉ះពាល់ លោក ថន វីរៈ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចក្រឡាហោម មានឋានៈស្មើអនុរដ្ឋលេខាធិការ ដើម្បីរកយុត្តិធម៌។ សារប្រកាសចាត់វិធានការនេះ ត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុក លោក ខៀវ សុភ័គ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង នៅមុននេះបន្តិច ដោយមានខ្លឹមសារថា «ខុទ្ទកាល័យសម្តេចក្រឡាហោម បានឃើញ ក្នុងបណ្តាញសង្គម នៅថ្ងៃនេះ ចុះផ្សាយព័ត៌មាន ទាក់ទងនឹងលោក ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សា សម្តេចក្រឡាហោម។ ការចុះផ្សាយនោះ បាននិយាយរិះគន់ប៉ះពាល់ ដល់កិត្តយសរបស់លោក ថន វីរៈ។ ខុទ្ទកាល័យ សម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសង្ខាង»។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានធ្វើឡើងបន្ទាប់មានការចុះផ្សាយនូវព័ត៍មានបែបនេះ ...
លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងភរិយាបានបរិច្ចាគថវិការដ្ឋាភិបាល ចំនួន ៣មុឺនដុល្លារសហរដ្ឋអាមេរិចជូនសម្តេចតេជោ សម្រាប់ទិញថ្នាំវ៉ាក់សាំងការពារកូវីដ ១៩

លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងភរិយាបានបរិច្ចាគថវិការដ្ឋាភិបាល ចំនួន ៣មុឺនដុល្លារសហរដ្ឋអាមេរិចជូនសម្តេចតេជោ សម្រាប់ទិញថ្នាំវ៉ាក់សាំងការពារកូវីដ ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងភរិយាបានបរិច្ចាគថវិការដ្ឋាភិបាល ចំនួន ៣មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩ ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈPage Facebook ផ្លូវការរបស់សម្តេច កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ មានសប្បុរជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។ សូមជម្រាបថា សម្តេចតេជោហ៊ុន សែនបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ដែលអាទិភាពផ្តល់ជុនគ្រូពេទ្យ គ្រ...