កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១
កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។
អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១, ស្តាប់របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ២០២០ រួមទាំងការព្យាករណ៍អំពីចំណូលសម្រាប់ឆ្នាំ ២០២១ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តផែនការអភិវឌ្ឍន៍សកម្មភាពរបស់សាខា ឆ្នាំ២០២១។
លោក អ៊ុន ចាន់ដា អភិប...








