អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់
(កំពង់ធំ)៖ អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២៩២៤នេះបានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់គោក្រោមចំនួន ២៨១នាក់។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។
ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេ...








