ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុន World Bridge ធ្វើបទបង្ហាញអំពីដំណើរការនៃការបង្កើត SME CLUSTER

ក្រុមហ៊ុន World Bridge ធ្វើបទបង្ហាញអំពីដំណើរការនៃការបង្កើត SME CLUSTER

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមា គមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានអនុញ្ញាតឱ្យលោក CHARLES J.ESTERHOY III អគ្គនាយកនៃក្រុមហ៊ុន World Bridge ធ្វើបទបង្ហាញស្ដីអំពីដំណើរការនៃការបង្កើត SME CLUSTER ដែលមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។ លោក ចាន់ ម៉ាច អគ្គនាយក និងថ្នាក់ដឹកនាំរបស់ធនាគារ ហ្វីលីព ភីអីលស៊ី (Phillip Bank PLC) និងលោកឧកញ៉ា ស៊ិន ចន្ធី ជាអគ្គនាយកក្រុមហ៊ុន Linehaul Express (Cambodia) Co.,,Ltd នៅការិយាល័យកណ្ដាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាលើសំណើសុំវិនិយោគ វារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី)

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាលើសំណើសុំវិនិយោគ វារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំពិភាក្សាលើសំណើសុំវិនិយោគធ្វើវារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានស្វាគមន៍សម្រាប់គម្រោងស្នើសុំវិនិយោគធ្វើវារីយវប្បកម្ម ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមផ្គត់ផ្គង់ប្រភពសាច់ត្រី ជូនដល់ទីផ្សារកម្ពុជាដែលកំពុងតែខ្វះខាតត្រីនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀតក៏នឹងជួយអភិវឌ្ឍន៍នៅតាមតំបន់ធ្វើវារីវប្បកម្មឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលអនាគតផងដែរ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការសិក្សាបន្ថែមលើទិដ្ឋភាពច្បាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសិក្សាអំពីផលប៉ះពាល់ លើគម្រោងវារីវប្បកម្មនីមួយៗបន្ថែមទៀត ដើម្បី...
គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២បន្តពិភាក្សលើគម្រោងនៃពិធីបើក-បិទ ស៊ីហ្គេម ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២បន្តពិភាក្សលើគម្រោងនៃពិធីបើក-បិទ ស៊ីហ្គេម ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០​២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំលើផ្នែកបច្ចកេទេស ជាមួយគណៈកម្មការវប្បធម៌ នៅព្រឹកថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។ សម្រាប់លោក​​ វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសាររួមកិច្ចប្រជុំនេះថា នេះជាកិច្ចប្រជុំចង្អៀតដោយ​ផ្តោតលើផ្នែកបច្ចេកទេសជាមួយព្រឹទ្ធាចារ្យវប្បធម៌ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងនូវនីតិវិធីទស្សនីយភាព សម្រាប់ពិធីបើក-បិទនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាត្រៀមទទួលក្រុមការងារបច្ចេកទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងអញ្ជើញមកកម្ពុជា នាខែធ្នូ ឆ្នំា២០២០ ។ លោក​បន្តទៀតថា ក្នុងគោលបំណងដើម្បីបន្ស៊ីគ្នារវាងវប្បធម៌យើង និងរវាង...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគ៨.២លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគ៨.២លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “K R R PROCESSING FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង។ ២- “ABLE POINT INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតសក់ សិប្បនិម្មិត និងផលិតម៉ាស់ ដែលមានទីតាំងស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៦កន្លែង ៕...
កម្ពុជា-សហភាពអឺរ៉ុបពង្រឹងពាណិជ្ជកម្ម-វិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវី-១៩

កម្ពុជា-សហភាពអឺរ៉ុបពង្រឹងពាណិជ្ជកម្ម-វិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវី-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ លោក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។ កិច្ចពិភាក្សានេះ បានផ្លាស់...
សម្ដេច ស ខេង សរសើរទាហានវៀតណាមខ្លាំង ដោយសារបរិភោគបន្លែរត្រកួន

សម្ដេច ស ខេង សរសើរទាហានវៀតណាមខ្លាំង ដោយសារបរិភោគបន្លែរត្រកួន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង កុំអោយមើលស្រាលបន្លែរខៀវ ជាពិសេសត្រកួន ដោយសម្ដេចបានលើកឡើង ជាឧទាហរណ៍ ជាក់ស្ដែងមួយថា កាលពីសម័យសង្គ្រាមរវាង សហរដ្ឋអាមេរិកជាមួយវៀតណាម គឺពូជបន្លែត្រកួនតែងតែត្រូវបាន ក្រុមទាហានវៀតណាម ស្ពាយជាប់ជានិច្ចគ្រប់សមរភូមិ ដើម្បីដាំធ្វើជាស្បៀង ក្នុងការទប់ទល់ជាមួយសត្រូវ ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម បានលើកឡើងថា «កាលពីសង្គ្រាម​អាមេរិកកាំង ជាមួយវៀតណាម! គេថាចុះយ៉ាងមិចអាពួក វៀតណាម(ទាហាន) ក៏ខ្លាំងម្ល៉េះវាស៊ីតែស្មៅ! វៀតណាមស៊ីតែត្រកួន អាត្រកួននឹងអត់ចោលទេ អាស្រុះយកត្រកួននឹងផង អាទឹកត្រកួននឹងក៏មិនចោលដែរ យកធ្វើទឹកស៊ុប។គេថាវៀតណាម(ទាហាន) អីក៏ខ្លាំងម្ល៉េះ ស៊ីតែត្រកួន! ហេវាម...
សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយនិងហួសចិត្តជាខ្លាំង ចំពោះទង្វើថ្មីៗបស់ជនអគតិមួយក្រុមតូចមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយនិងហួសចិត្តជាខ្លាំង ចំពោះទង្វើថ្មីៗបស់ជនអគតិមួយក្រុមតូចមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំង ចំពោះទង្វើថ្មីៗបស់ជនអគតិមួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើផលប្រយោជន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើងដោយអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលី។ បុគ្គលនោះដឹកនាំដោយឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះ ក្រៅពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរ។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនៅក្នុ្ងងញ្ញតិ្តរបស់ក្រុមអតីតសកម្មជនគណបក្សសង្គ្រោះ...
សម្តេចតេជោ  ថ្លែងអំណរគុណអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ «ឡានម៉ី អ៊ែរឡាញ» 

សម្តេចតេជោ  ថ្លែងអំណរគុណអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ «ឡានម៉ី អ៊ែរឡាញ» 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត លី យុន (Dr. Li Khun) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាស និងបរិក្ខាពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូនាំយកម៉ាសចំនួន២លាន ១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាលឡាវ។...
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លិខិតថ្លែងអំណរគុណ លោក​​ ថង លូន សុីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោម​នេះជាខ្លឹមសារទាំងស្រុងដូចតទៅ​៖  
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាត អោយ លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជួបសម្ដែងការគួរសម និងរាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោក CHEN JIANGAN បានថ្លែងថា ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារចំនួន៣០.០០០កន្លែង។ ក្នុងរយៈពេលពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១៣​០០លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ លើសពីនេះក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន៣.០០០នាក់ហើយ​ ក្នុងគោលបំណងដើម្បីឆក់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជ...