លោករដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតិឲ្យក្រុមហ៊ុនSupper App ដឹកនាំដោយលោក ប៉ាត់ ចំណាន និងសហការីសម្តែងការគួរសមនិងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យក្រុមហ៊ុន Supper App ដឹកនាំដោយលោក ប៉ាត់ ចំណាន (ស្ថាបនិក) និងសហការីមួយចំនួនទៀត ដើម្បសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online) ហើយជំនួបនេះធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក ប៉ាត់ ចំណាន បានរាយការណ៍ជូន រដ្ឋមន្ត្រីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និងម៉ូតូកង់បី ។ សម្រាប់កម្មវត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូ...








