ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីម្សិលមិញ បានពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់អ្នកភូមិក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឲ្យបានចប់រួចរាល់មុនរដូវទឹកទន្លេឡើងជន់លិច។ សំណង់នេះ ត្រូវបានបង្កើតឡើង ដោយសារលោកអភិបាលខេត្តមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងដោយគ្រោះធម្មជាតិ មកលើច្រាំងទន្លេ និងហេដ្ឋារចនាសម្ពន្ធមួយចំនួន ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន នារដូវវស្សាកន្លងទៅ។ លោក អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម សិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យវិស័យឯកជន ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង អាចធ្វើខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។ ចំណែកប្រជាពលរដ្ឋ ក្នុងឃុំពង្រ ...
អាមេរិកបញ្ជូននាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទៅតាមដានសកម្មភាពយោធាចិននៅអាស៊ី-ប៉ាស៊ីហ្វិក

អាមេរិកបញ្ជូននាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទៅតាមដានសកម្មភាពយោធាចិននៅអាស៊ី-ប៉ាស៊ីហ្វិក

សង្គម និងកម្សាន្ត
តាមការចុះផ្សាយរបស់ NHK World-Japan បានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan របស់សហរដ្ឋអាមេរិក ដែលជានាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បានចាកចេញពី ដែនទឹករបស់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ឆ្ពោះទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងបំណងតាមដានពីសកម្មភាពយោធារបស់ប្រទេសចិន  ។ សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានព្យាយាមពង្រឹងឥទ្ធិពលយោធាយ៉ាងខ្លាំងនៅតំបន់អាស៊ី ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធ្វើឲ្យសហរដ្ឋអាមេរិកមានក្តីបារម្ភយ៉ាងខ្លាំង ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ដំណើរឆ្ពោះទៅកាន់មហាសាគរនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan មិនត្រឹមតែទៅតាមដានសកម្មភាពយោធារបស់ប្រទេសចិនទេ នាវានេះកំពុងបំពេញបេសកកម្មពង្រឹងសមត្ថភាពយោធាអាមេរិកក្នុងតំបន់នេះផងដែរ ៕...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញពលរដ្ឋចំឯកសារស្នើសុំខ្ចីឥណទានពីគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីពង្រីកអាជីវកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញពលរដ្ឋចំឯកសារស្នើសុំខ្ចីឥណទានពីគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីពង្រីកអាជីវកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មណ្ឌលគិរី ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីពីគ្រប់បណ្តាខេត្ត មានចំនួន ២៨៨ ពាក្យ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣១ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។ លោក កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី ។ លោកអគ្គនាយក បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋរួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទាននេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហក ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិត...
ហាងលក់ទំនិញនៅឥណ្ឌូនេស៊ីបើកទ្វារឡើងវិញ ប៉ុន្តែមិនសូវមានអតិថិជន

ហាងលក់ទំនិញនៅឥណ្ឌូនេស៊ីបើកទ្វារឡើងវិញ ប៉ុន្តែមិនសូវមានអតិថិជន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា ហាងលក់ទំនិញរាយស្ទើរទាំងអស់នៅប្រទេស ឥណ្ឌូនេស៊ី បានបើកទ្វារឡើងវិញហើយ នៅថ្ងៃទី១១ ខែមិថុនានេះ ក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលបានប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ សមាគមមជ្ឈមណ្ឌលលក់ទំនិញឥណ្ឌូនេស៊ី Indonesian Shopping Center Association ) បានឲ្យដឹងថា ហាងលក់ទំនិញរាយបានបើកទ្វារឡើងវិញមែន ប៉ុន្តែមិនសូវមានអតិថិជនចូលទិញទំនិញនោះទេ ដោយសារប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ដដែល ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីមានមនុស្សឆ្លងវីរុសកូវីដ-១៩សរុបចំនួន៣៤ ៣១៦នាក់ និងមនុស្សចំនួន១៩៥៩នាក់បានបាត់បង់ជីវិត និងចំនួន១២១២៩នាក់បានជាសះស្បើយពីវីរុសនេះ ៕...
មន្ទីរសាធារណការរាជធានីភ្នំពេញ នឹងត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

មន្ទីរសាធារណការរាជធានីភ្នំពេញ នឹងត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហកាណ៍ ជាមួយខណ្ឌទាំង១៤ ដើម្បី ចុះអន្តរាគមន៍ដោះស្រាយភ្លាមៗនៅទីតាំងទឹកលិច ដើម្បីបញ្ជៀសផលប៉ៈពាល់ដល់ការធ្វើចរាចរណ៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថ្ងៃទី១១ មិថុនានេះថា កិច្ចសហការរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញ ជាមួយរដ្ឋបាលខណ្ឌទំាង១៤ ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅនឹងកន្លែង តំបន់ងាយរងគ្រោះ តំបន់កណ្ដាលក្រុង និងតំបន់ជាយក្រុងដែលប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀង។ លោកសាំ ពិសិដ្ឋ បញ្ជាក់ឲ្យដឹងទៀតថា មធ្យោបាយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាលិចលង់នៅរាជធានីភ្នំពេញ ក្នុងរដូវវស្សានេះ ជាគោលដៅកាត់បន្ថយផល ប៉ៈពាល់របស់ប្រជាពលរដ្ឋកុំឲ្យពិបាកក្នុងការធ្វើដំណើរ និងខូចខាតទ្រព្យសម្បត្តិ។ មន្ទីរសាធារ ណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការណ៍យ៉ាងស្អិតរមួតជាមួ...
សាលារាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមនៅដង្កោ ទៅកាន់ទីតាំងថ្មីនៅស្រុកអង្គស្នួល ខេត្តកណ្តាល

សាលារាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមនៅដង្កោ ទៅកាន់ទីតាំងថ្មីនៅស្រុកអង្គស្នួល ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាមនៅខណ្ឌដង្កោ ទៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាលលើទំហំដីប្រមាណ២០ទៅ៥០ហិកតា។ កន្លែងចាក់សំរាមចាស់នឹងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំ វិសាមញ្ញលើកទី១៣របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម ។ ក្រៅពីនេះយើងក៏បានជ្រើសរើសយក ទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀតនៅជាយក្រុងភ្នំពេញ ដូចជា នៅខណ្ឌព្រែកព្នៅមាន២ ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងខណ្ឌធិ៍សែនជ័យមាន ១ទីតាំង ។ ដោយសារបីទីតាំងនេះ ក៏កំពុងហានិភ័យ នៃការទទួលសំរាមដោយទីតាំងនីមួយៗ ត្រូវពេញ និងហៀរទៅហើយ។ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានឯកភាពពី...
សមាគមន៍ អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា

សមាគមន៍ អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រ៊ុន ពៅ ប្រធានសមាគមន៍ ចិញ្ចឹមជ្រូកនៅកម្ពុជា មានប្រសាសន៍ថា ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ការចិញ្ចឹមជ្រូកនៅក្នុងស្រុក ។ លោកបញ្ជាក់ថា ការនាំចូលជ្រូករស់ពីប្រទេសវៀតណាមក្នុងមួយថ្ងៃមិនក្រោមជាង២០០០ក្បាលនោះទេ ហើយពុំបានពិនិត្យជំងឺជ្រូកពីមន្ត្រីជំនាញនោះទេ ដូចនេះវាអាចនាំជំងឺចូលមកកម្ពុជាយើង ។ ជាទូទៅ មន្ត្រីនៅច្រកទាំងនោះពុំមានវិធានការណ៍ទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ឡើយ ។ ក្នុងនាមលោក ប្រធានសមាគមន៍ ចិញ្ចឹមជ្រូកនៅកម្ពុជា បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ត្រូវមានវិធានការណ៍លើបញ្ហានេះផង គួរតែបញ្ជូនមន្ត្រី ជំនាញ ឬពេទ្យសត្វទៅឈរជើងនៅតាមតំបន់ច្រកព្រំដែនទាំងនោះផង ដើម្បីចាំត្រួតពិនិត្យមើលសុខភាពជ្រូកទាំងនោះ ថាតើមានជំងឺ ឬគ្មានជំងឺ ។ លោកបានសំណូមដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ សូមជួយមានវិធានការណ៍ ទប់ស្កាត់ និងបង្រ្ក...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ​៖​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាមមានអាយុ១៨ឆ្នាំម្នាក់  ដែលធ្វើដំណើរចេញពីប្រទេសកម្ពុជា មានផ្ទុកមរោកគកូរ៉ណា។ ការប្រកាសច្រានចោលនេះ ត្រូបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពីវែបសាយសារព័ត៌មានមួយ ឈ្មោះ លុយអាត វៀត​ណាម (luatvetnam.vn)​ បានផ្សាយអំពីមាន​ករណីយុវជនជនជាតិវៀតណាមម្នាក់​ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើ​ដំណើរពីកម្ពុជា​ចូលទៅវៀតណាម​ តាមច្រកទ្វារព្រំដែន ថុងហ្វឺក (Thuong Phuon) ខាងខ្មែរហៅថា ច្រកក្អមសំណរ កាលវ ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាន ហើយបាន​ដាក់ឲ្យព្យាបាលនៅ​មណ្ឌលសុខភាព ង្វានហុងងឺ (Huyen​ Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះ​ការចុះផ្សាយលើទំព័រវែបសាយ​សារ...
លោក ហេរ៉ូ សុជាតិ​ អគ្គនាយក​ក្រុមហ៊ុនTop4 Realty ថ្នាកដ់ឹកនាំ និងសហការីទាំងអស់ សូមគោរពអបអរសាទរ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិត្តិយសប្រចាំឆ្នាំពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរប្រទេសថៃ​

លោក ហេរ៉ូ សុជាតិ​ អគ្គនាយក​ក្រុមហ៊ុនTop4 Realty ថ្នាកដ់ឹកនាំ និងសហការីទាំងអស់ សូមគោរពអបអរសាទរ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិត្តិយសប្រចាំឆ្នាំពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរប្រទេសថៃ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខ្ញុំបាទ ហេរ៉ូ សុជាតិ​ ប្រធានប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយក​ក្រុមហ៊ុន  Top4 Realty ថ្នាកដ់ឹកនាំ និងសហការីទាំងអស់សូមគោរព និងសូមអបអរសាទរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តម ទទួលបានសញ្ញាប័ត្រកិត្តិយស ប្រចាំឆ្នាំ ពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរ ប្រទេសថៃ ដោយ ឯកឧត្តម មានគុណតម្លៃលើការបំពេញការងារដ៏មានផលប្រយោជន៍ចំពោះប្រទេសជាតិ និង សង្គម ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងពលំមាំមួន សម្រេចជោគជ័យគ្រប់ភារកិច្ច ។ សូម​​បួងសួងដល់ព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្សុី ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិតិ្តយសពី​មហា​វិទ្យាល័យ​បចេ្ចក​វិទ្យា រាជមង្គលនគរ របស់ប្រទេសថៃ។ ក្នុងឱកា...
(Video)៖ សកម្មភាពថៅកែ​ហាង​ ធារ៉ា​ ឈ្មោះ កាន់​ វុទ្ធី ​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​

(Video)៖ សកម្មភាពថៅកែ​ហាង​ ធារ៉ា​ ឈ្មោះ កាន់​ វុទ្ធី ​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សកម្មភាពថៅកែ​ហាង​ ធារ៉ា​ ឈ្មោះ កាន់​ វុទ្ធី ​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​នៅថ្ងៃទី​១០​ ខែ​មិថុនា​ ឆ្នាំ២០២០​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​កាលពី​យប់ថ្ងៃទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលា ការ​ចាត់ការ​តាមច្បាប់ https://www.youtube.com/watch?v=L7ImqZNOTeA