លោក អ៊ុន ចាន់ដា សំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះ៦០គ្រួសារ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកកងមាស, លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព មកពីបីឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម សរុប៦០គ្រួសារ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ខុង ស៊នអេង, លោកស្រី កុល ធារិន និងលោកស្រី ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម អមដំណើរដោយលោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខា រួមជាមួយ លោក ភោគ សាវុធ ប្រធានកិត្តិយសអនុសាខាស្រុកកងមាស ដើម្បីសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋមកពីឃុំរកាគយ ឃុំពាមជីកង និងឃុំសូគង នៃស្រុកកងមាស។
មានប្រសាសន៍ក្នុងឱកាសនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាបាន នាំមកនូវប្រសាសន៍ផ...








