ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំពីវិធានការចត្តាឡីស័កចំពោះកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានដែលបានឈប់សម្រាក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនិងចូលបម្រើការងារវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំពីវិធានការចត្តាឡីស័កចំពោះកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានដែលបានឈប់សម្រាក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនិងចូលបម្រើការងារវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំពីវិធានការចត្តាឡីស័កចំពោះកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានដែលបានឈប់សម្រាក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំ និងចូលបម្រើការងារវិញ ដើម្បីកាត់បន្ថយការរីករាលដាលវីរុសCovid-19។
គ្មានករណីថ្មី​ទេនៅកម្ពុជានិងមានអ្នកសះស្បេីយសរុប៩៨នាក់គ្មានអ្នកស្លាប់ទេ

គ្មានករណីថ្មី​ទេនៅកម្ពុជានិងមានអ្នកសះស្បេីយសរុប៩៨នាក់គ្មានអ្នកស្លាប់ទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រហូតម៉ោង​ ៨:៣០នាទីព្រឹក ថ្ងៃទី​ ១៧ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ដដែល​និងមិនមានករណីជាសះស្បេីយ​ សរុប ៩៨នាក់ ស្លាប់គ្មាន​​។ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ http://covid19-map.cdcmoh.gov.kh អរគុណ​ inSTEDD...
ផែនការមេជាបណ្តោះអាសន្នពីការអភិវឌ្ឍព្រលានយន្តហោះនៅមណ្ឌលគិរីបានសិក្សាចប់រួចរាល់ហើយ

ផែនការមេជាបណ្តោះអាសន្នពីការអភិវឌ្ឍព្រលានយន្តហោះនៅមណ្ឌលគិរីបានសិក្សាចប់រួចរាល់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការអាកាសចរស៊ីវិល បានអះអាងថា ផែនការមេជាបណ្តោះអាសន្នស្តីពីការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាបានសិក្សាចាប់រួចរាល់ហើយ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៦មេសានេះ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា ជាជំហានបន្ទាប់ទៀតគឺរដ្ឋលេខាធិការអាកាសចរស៊ីវិលនឹងធ្វើការសិក្សាលម្អិតតទៅទៀតពីផលប៉ះពាល់សង្គមបរិស្ថាននិងការអភិវឌ្ឍជាក់ស្តែងបន្ថែមទៀត ដើម្បីឈានទៅដល់ការសាងសង់អាកាសដ្ឋានក្នុងស្រុកមួយនេះ ។ លោកថ្លែងថា បន្ថែមពីនេះក៏យើងត្រូវពិចារណាថាតើពេលណាដែលយើងត្រូវអភិវឌ្ឍក្នុងកម្រិតត្រឹមប៉ុន្មាន ដែលនេះគឺត្រូវការរយៈពេលដើម្បីសិក្សាបន្ថែមទៅទៀត។នេះបើតាមការបញ្ជាក់របស...
សារសម្តេចតេជោ”ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត”

សារសម្តេចតេជោ”ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ប្រល័យពូជសាសន៍ប៉ុល ពត”ឬហៅថា “របបខ្មែរក្រហម”។ ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ ។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន ស...
លោក ជា ច័ន្ទបរិបូរណ៌រំលឹក” ថ្ងៃនេះ១៧មេសាឆ្នាំ១៩៧៥កាលពី៤៥ឆ្នាំមុន!”

លោក ជា ច័ន្ទបរិបូរណ៌រំលឹក” ថ្ងៃនេះ១៧មេសាឆ្នាំ១៩៧៥កាលពី៤៥ឆ្នាំមុន!”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ក្រោយពីនៅក្នុងត្រង់សេជាច្រើនខែ ទីបំផុតថ្ងៃនេះកងទ័ពរំដោះបានវាយយកទីក្រុងភ្នំពេញបានដោយជោគជ័យ។ នៅម្តុំផ្ទះខ្ញុំឯបឹងទំពន់ជិតផ្ទះលោកសេនាប្រមុខ លន់ណុល យកក្រណាត់សមកចងនៅមុខផ្ទះជាសញ្ញាបញ្ជាក់ថា៖ចុះចាញ់(មិនដឹងជាអ្នកណាប្រាប់នោះទេចេះតែធ្វើតាមគ្នា) ខ្ញុំបានយកក្រណាត់សកំរាលតុ់ មកចងនៅមុខផ្ទះដែ។ ក្រោយពីនោះប្រមាណជា២ម៉ោងនៅភូមិពួកយើងឯ បឹងទំពន់បានឃើញកងទ័ពសាធារណៈរដ្ឋរបស់លោកបានដើមកកាត់ភូមិពួកយើង ខ្លះត្រូវរបួស ខ្លះ រត់ដោយទឹកមុខភ័យខ្លាច.....។ និយាយពីគ្រួសារខ្ញុំវិញម្តងឪពុកខ្ញុំមិនបាននៅផ្ទះពីរថ្ងៃមកហើយដោយបុណ្យចូលឆ្នាំខ្មែរផងហើយស្របនិងសភាពការណ៌មិនល្អផង គាត់នៅប្រចាំការណ៌នៅវិទ្យុជាតិ មុនបែកភ្នំពេញប្រមាណជា១ម៉ោងវិទ្យុជាតិកបានបិទកាផ្សាយទាំងស្រុង .......ផ្សែងខ្មៅនៅខាងជើងឈៀងខាកើតទីក្រុងកំពុងឆេះឃ្មួលខ្មាញ់.......មិនយូរប៉ុន្មានឪពុកខ្ញុំនិង ពូរបស់ខ្ញុំបានមកដល់ផ្ទះឯបឹងទំ មុនពេលគាត់ត្រឡប់មកផ្ទះឪពុកខ្ញុំបានបញ្ជាអោយបិតការ...
លោកហៃ ស៊ីណា(វឌ្ឍនា)នាយកការផ្សាយDaily-Khmerនិងភរិយា សូមគោរពជូនពរ ចំពោះ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ឋាន:ស្មើរដ្ឋមន្ត្រី និងលោកជំទាវ ម៉ិច សូម៉ាលីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២០នេះ

លោកហៃ ស៊ីណា(វឌ្ឍនា)នាយកការផ្សាយDaily-Khmerនិងភរិយា សូមគោរពជូនពរ ចំពោះ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ឋាន:ស្មើរដ្ឋមន្ត្រី និងលោកជំទាវ ម៉ិច សូម៉ាលីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកហៃ ស៊ីណា(វឌ្ឍនា)នាយកផ្សាយDaily-Khmerនិងភរិយា  សូមគោរពជូនពរ ចំពោះឯកឧត្តម ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល ឋាន:ស្មើរដ្ឋមន្ត្រី និងលោកជំទាវ ម៉ិច សូម៉ាលី ទីប្រឹក្សារាជរដ្ឋាភិបាល ឋាន:ស្មើ រដ្ឋលេខាធិការ។ សូមគោរពជូនពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ  សូមឯកឧត្តម និងលោកជំទាវ ទទួលនូវ សុខភាពល្អរិបូណ៏ កម្លាំងខ្លាំងខ្លាមាំមួន ប្រាជ្ញាឈ្លៀសវៃ។ សូមជូនពរ ឯកឧត្តម នឹង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះតែសិរីសួស្តី វិបុលសុខគ្រប់ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។...
អ្នកហ៊ានយកជីវិតខ្លួនឯងទៅបូជា ដើម្បីជាតិស្រោចស្រង់ជាតិឲ្យចេញផុតពីរបបប្រល័យពូជសាសន៍

អ្នកហ៊ានយកជីវិតខ្លួនឯងទៅបូជា ដើម្បីជាតិស្រោចស្រង់ជាតិឲ្យចេញផុតពីរបបប្រល័យពូជសាសន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ផុតពីសង្គ្រាមនាំឲ្យស្គាល់សន្តិភាពនិងអភិវឌ្ឍល់សព្វថ្ងៃនេះ មិនដែលធ្លាប់បានតាំងខ្លួនឬនិយាយចេញពីបបូរមាត់ខ្លួនឯងថា « ខ្ញុំជាអ្នកស្នេហាជាតិ » ឡើយ ។ ថ្ងៃនេះ ( ១៦មេសា ១៩៧៥) កាលពី៤៥ឆ្នាំមុនគឺជាថ្ងៃដែលសម្តេចតេជោហ៊ុនសែនឈឺចាប់បំផុតដោយសារការបាត់បងកែវភ្នែកម្ខាងនៅក្នុងសមរភូមិទន្លេបិទជាមួយកងទ័ពលន់ណុល ។ ការបរាជ័យរបស់លន់ណុលថ្ងៃ១៧ មេសា ១៩៧៥ មិនមែនជាការបញ្ចប់បញ្ហា ហើយអ្វីៗត្រូវវិលទៅបើកផ្លូវឲ្យសម្តេចព្រះនរោត្តមសីហនុព្រះអង្គបានយាងមកគ្រប់គ្រងប្រទេសសារជាថ្មីឡើយ តែគឺជាការចាប់ផ្តើមនៃរបបប្រល័យពូជសាសន៍ប៉ុលពតទៅវិញ ។ នេះ ហើយគឺជាហេតុផលតែមួយគត់ដែលសម្តេចតេជោហ៊ុនសែនផ្តាច់ខ្លួនចេញពីខ្មែរក្រហមយកជីវិតធ្វើដើម ទុន។ អ្នកស្នេហាជាតិពិតប្រាកដគឺអ្នកដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិក្នុងពេលជាតិមានបញ្ហា មិនមែនជាអ្នករត់យករួចខ្លួនទៅសម្ងំសុខ ហើយពេលជាតិបានសុខទើបចេញមុខមកតាំងខ្លួននោះទេ ៕ ដោយ:ជុំ កុសល  ...
វីរុសCovid-19ឆ្លងរាលដាលខ្លាំងលើប្រទេស៦ជាសមាជិកអាស៊ាន

វីរុសCovid-19ឆ្លងរាលដាលខ្លាំងលើប្រទេស៦ជាសមាជិកអាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា វីរុសCovid-19កំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចំនួន៦ប្រទេសដែលជាសមាជិកអាស៊ាន គឺប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ដែលប្រទេសទាំង៣នេះ មានការឆ្លងវីរុសនេះជាង៥០០០ករណី ដែលជាកំណើននៃការឆ្លងខ្ពស់ជាងគេក្នុងតំបន់ ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសានេះ ប្រទេសហ្វីលីពីនមានមនុស្សចំនួន៥ ៤៥៣នាក់បានឆ្លងវីរុសCovid-19 និងមនុស្សចំនួន៣៤៩នាក់បានបាត់បង់ជីវិត ឥណ្ឌូនេស៊ីមានមនុស្សឆ្លងវីរុសនេះចំនួន៥ ១៣៦នាក់ និងស្លាប់៤៦៩នាក់ និងប្រទេសម៉ាឡេស៊ី មានមនុស្សឆ្លងវីរុសCovid-19ចំនួន៥ ០៧២នាក់ និងមនុស្ស៨៣នាក់បានបាត់បង់ជីវិត ។ ក្រៅពីប្រទេសទាំង៣នេះ ក៏មានប្រទេស៣ទៀតដែរដែលជាដែលមានករណីឆ្លងរាលដាលនៃវីរុសCovid-19ច្រើនជាងគេ គឺមានប្រទេសសិង្ហបុរី ថៃ និងប្រទេស វៀតណាម ដែលសិង្ហបុរីមានការឆ្លងចំនួន៣ ៦៩៩ក រណី និងស្លាប់១០នាក់ ថៃមានការឆ្លងចំនួន២ ៦៤៣ក រណី និងស្លាប់៤៣នាក់ និងប្រទេសវៀតណាម...
សម្តេចតេជោសូមបងប្អូនប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍​និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​

សម្តេចតេជោសូមបងប្អូនប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍​និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុលជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។ សូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិដែលបាន យោគយល់ដល់កាដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីឌ -១៩ នៅក្នុងប្រទេសជាតិយើង។ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នេះ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប...
មនុស្សស្លាប់នៅជុំវិញពិភពលោកដោយវីរុសCovid-19កើនឡើងដល់ជាង១៣ម៉ឺននាក់

មនុស្សស្លាប់នៅជុំវិញពិភពលោកដោយវីរុសCovid-19កើនឡើងដល់ជាង១៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងរហូតដល់ជាង១៣ម៉ឺននាក់ហើយ គឺមនុស្សស្លាប់ចំនួន ១៣៤ ៦១៥នាក់ ខណៈដែលមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង២លាននាក់ហើយដែរ គឺមនុស្សឆ្លងចំនួន ២ ០៨៣ ៣០៤នាក់នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ប្រភពដដែលបានបន្តថា ប្រទេស១០នៅជុំវិញពិភពនលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCov id-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីរ់ង់ ទួរគី និងប្រទេសប៊ែលហ្សិក ។ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់២៨ ៥២៩នាក់ និងមនុស្សឆ្លងសរុបចំនួន៦៤៤ ០៨៩ អេស្ប៉ាញមានមនុស្សស្លាប់សរុបចំនួន១៨ ៨១២នាក់ និងមនុស្សឆ្លងសរុបចំនួន១៨០ ៦៥៩នាក់ និងប្រទេសអ៊ីតាលីមានមនុស្សស្លាប់សរុបចំនួន២១ ៦៤៥នាក់ និងមនុស្សឆ្លងសរុបចំនួន១៦៥ ១៥៥នាក់ ៕...