សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងអនុគ្រោះពន្ធអាកររយៈពេល៤ លើផលរបរសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានមានប្រសាសន៍ថា ពន្ធអាករលើរបរអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប នឹងទទួលបានការលើកលែងរយៈពេល៤ខែ ដោយចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការបន្ទាប់មានសេចក្តីរាយការណ៍ថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងសារនេះពិសេស ថ្លែងជនជាតិទូទាំងប្រទេស នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា អំពីការវិត្តន័ថ្មី នៃជំងឺកូរ៉ូណា Covid-19 ដែបានមិបង្កការភ័យខ្លាចដោយសារការបង្អើលគ្នា ក្នុងចំណោមជនអគតិមួយចំនួន។
នៅក្នុងនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូរ៉ូណា Covid-19 មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាឡើយ ប៉ុន្តែបង្កការភ័យខ្លាចដោយសារការបង្អើលគ...







