ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី ម៉ារ៉ាយ ផេន (Marise Payne) រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ជនជាតិអូស្ត្រាលីចំនួន ២៤៣ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង អ៊ូហាន ប្រទេសចិនហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅប្រទេសចិន ។ ការជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីប្រទេសចិន ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណជិត១៨០០០នាក់នៅជុំវិញពិភពលោក បានឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ។ លោកស្រី ម៉ារ៉ាយ ផេន បានបន្តថា ពលរដ្ឋអូស្ត្រាលីចំនួន២៤៣នាក់នោះ ត្រូវបានជម្លៀសចេញពីចិនតាមយន្តហោះរដ្ឋាភិបាល និងយកទៅដាក់ម្តុំនៅកោះ Christmas Island នៅភាគខាងត្បូងអូស្ត្រាលី ដោយស្ថិតនៅក្រោមការពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញមុននឹងបញ្ជូនបន្តទៅកាន់ស្រុកកំណើត ៕  ...
គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ។ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាម​រូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈ​កម្មការជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះបាន៩,២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រម​ជាមួយគ្នានោះ ក្រុមការងារបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២...
តម្លៃលប្រេងឥន្ទនៈនៅតាមស្ថាននីយ៍នឹងធ្លាក់ចុះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០

តម្លៃលប្រេងឥន្ទនៈនៅតាមស្ថាននីយ៍នឹងធ្លាក់ចុះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កម្ពុជាបានប្រកាសថា តម្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថាននីយ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នឹងមានការធ្លាក់ចុះ ។ សូមអានសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មដូចខាងក្រោម ៖
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាព​​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាព​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង១៥.០៥នាទី(ម៉ោងនៅសេអ៊ូល​ ត្រូវនឹងម៉ោង១៣.០៥នាទី​ ម៉ោងនៅភ្នំពេញ)​ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបាន​​​អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាពហើយ ដេីម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល ប្រទេសកូរ៉េ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទីបំផុតពីសំណាក់ថ្នាក់ដឹកនាំ ន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោ...
ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានអោយដឹងថា មន្ទីរពេទ្យ ហួសិនសាន (Huoshenshan) ដែលមានគ្រែចំនួន ១០០០គ្រែ នៅទីក្រុងអ៊ូហាន( Wuhan ) ប្រទេសចិន ត្រូវបានប្រកាសបញ្ចប់ការសាងសង់ហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយក្រុមជំនាញចិនបានចំណាយពេលត្រឹមតែ៨ថ្ងៃក្នុងការសាងសង់ ។ មន្ត្រីក្រសួងសុខាភិបាលចិនបាននិយាយថា មន្ទីរពេទ្យ ហួសិនសាន ត្រូវបានសាងសង់ឡើងដើម្បីដាក់អ្នកជម្ងឺដែលឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ខណៈដែលមន្ទីរពេទ្យមួយកន្លែងទៀតឈ្មោះ ឡេសិនសាន (Leishenshan) ដែលគ្រោងនឹងដាក់អ្នកជម្ងឺវីរុសកូរ៉ូណាដែរ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅសប្តាហ៍នេះដែរ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណ១៧៨៨៨នាក់នៅជុំវិញពិភពលោក បានឆ្លង​រាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ៕  ...
លំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនត្រឹម​ ១៣% ខណៈការនាំចេញ​វិញ​​កើន​​រហូតដល់ ១៥%

លំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនត្រឹម​ ១៣% ខណៈការនាំចេញ​វិញ​​កើន​​រហូតដល់ ១៥%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាម​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា​​ ទំហំនៃការនាំចេញរបស់កម្ពុជា​​មានសន្ទុះកំណើនកើនឡើងប្រមាណ ១៥% ក្នុងនោះលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានកំណើន ១៣% នៃ ផសស បានធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរ។ តួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ត​​ថា ទុនបម្រុងអន្តរជាតិបានកើនឡើងប្រមាណជាង ១៧,៤ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ ៨ខែនេះ ​​។ នៅក្នុងឆ្នាំ២០១៩ សកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំ មានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី, ដែលប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន ក្នុងនោះ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប អត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើតាមការអង្កេតរបស់ WB មានប្រមាណតែ ០,៣% ប៉ុណ្ណោះ។ ទំហំនៃការនាំចេញរបស់កម្ពុជាមានសន្ទុ...
កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងកំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិននិងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក។ លោក ហ្សាង មីង (Zhang Ming) សេដ្ឋវិទូនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមរបស់ប្រទេសចិន (Chinese Academy of Social Sciences) បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥%នៅត្រីមានទីមួយនៃឆ្នាំ២០២០ នេះ ហើយកំណើនសេដ្ឋកិច្ចសកលក៏នឹងកើនឡើងក្នុងរង្វង់៣%ដែរនៅពេលដំណាលគ្នានេះ។ លោក ហ្សាង មីង បាននិយាយថា ចិនធ្លាប់មានបទពិសោធន៍ម្តងហើយកាលពីឆ្នាំ២០០៣ ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដោយសារការឆ្លងរាលដាលនៃជម្ងឺសារស៍ (SARS) ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនឲ្យធ្លាក់ចុះ២.៨% និងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកលឲ្យធ្លាក់ចុះ០.២៥%ផងដែរ ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃឭ០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិភ ពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងត្រូវជួបជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ និងជួបជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។ សម្តេចតេជោក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។ ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជ...
ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន។ អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីប្រកាសអាសន្នជាលក្ខណៈអន្តរជាតិស្តីពីការគម្រាមកំហែងផ្នែកសុខភាពដោយវីរុសផ្លូវដង្ហើមកូរ៉ូណាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយវីរុសនេះនៅតែបន្តកើនឡើងរហូតដល់២៥៩នាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ។ គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី ប្រទេសចិន (The local health commision of Hubei province) បានថ្លែងថា ហ៊ូប៉ីគឺជាខេត្តដែលមានមនុស្សស្លាប់ និងឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាច្រើនជាងគេនៅទូទាំងប្រទេសចិន ដែលគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៥៩នាក់ហើយ និងមនុស្សប្រមាណ១១៧៩១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។ គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី បាន...
UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដូចជាបាត់ដំបង ក្រចេះ កំពត ដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដូចជាបាត់ដំបង ក្រចេះ កំពត ដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត ក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។ ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។ អង្គប្រជុំបានឯកភាពគ្នាលើចំណុចការជំរ...