ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
វិទ្យាស្ថានqកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

វិទ្យាស្ថានqកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ...
ឯកឧត្តមបណ្ឌិត កៅ ថាច៖ វិស័យកសិកម្មកម្ពុជានៅតែជាវិស័យមួយខ្លាំង ក្នុងចំណោម សសរស្តម្ភទាំង ៣ ជាជន្ទល់សេដ្ឋកិច្ចជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ វិស័យកសិកម្មកម្ពុជានៅតែជាវិស័យមួយខ្លាំង ក្នុងចំណោម សសរស្តម្ភទាំង ៣ ជាជន្ទល់សេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្រុកអង្គស្នួល,ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើនអភិបាលខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ប្រធាន អនុប្រធាននិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន,មន្ត្រីកសិកម្មមកពីឃុំមួយចំនួន លោកមេឃុំ មេភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន៤៥៩នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បាន បញ្ជាក់ជូនកសិករថា កម្មវិធីមកជួបជុំនៅស្រុកអង្គស្នួលថ្ងៃនេះមានគោលបំណង ដើម្បីជូនព័ត៌មានថ្មីៗ និងស្តាប់ពីកង្វល់របស់បងប្អូនផងលើវិស័យកសិកម្មហើយទោះបីជាស្រុកអង្គស្ន...
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនោះមានការចូលរួមពី លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន ២២១ នាក់។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងលោកជំទាវ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនវយវឌ្ឍនាការ។ នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការ យើងខ្ញុំសូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
លោបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកណ្តាលស្ទឹង

លោបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកណ្តាលស្ទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ព្រមទាំងមានការចូលរួមពី មន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុកការិយាល័យជុំវិញស្រុក កងរាជអាវុហត្ថស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករស្រុកកណ្តាលស្ទឹង។ លោកបណ្ឌិត កៅ ថាច បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករទាំងអស់ នៅទូទាំងស្រុកកណ្តាលស្ទឹង ។ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា គោលបំណងសំខាន់នៃការជួបសំណេះសំណាលក្នុងឱកាសនេះ ដើម្បីឱ្យបងប្អូប្រជាកសិករ បានស្គាល់ពី សមាគមបណ្តាញកសិករតេជោ និងចូលរួមជាសមាជិកឱ្យបានច្រើន ដើ...
ឯកឧត្តម ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ

ឯកឧត្តម ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ និងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាត ឯកឧត្តមរដ្ឋមន្ត្រី ជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់សូមឱ្យឆាប់បានជាសះ...
អគ្គនាយកដ្ឋាន«ក.ប.ប.»សហការជាមួយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) និងធនាគារ MB Cambodia រៀបចំសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីប្រព័ន្ធផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង និងដំណោះស្រាយហិរញ្ញវត្ថុ»

អគ្គនាយកដ្ឋាន«ក.ប.ប.»សហការជាមួយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) និងធនាគារ MB Cambodia រៀបចំសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីប្រព័ន្ធផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង និងដំណោះស្រាយហិរញ្ញវត្ថុ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) និង ធនាគារ MB Cambodia បានរៀបចំសិក្ខាសាលាស្តីពី«ការយល់ដឹងអំពីប្រព័ន្ធផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង និងដំណោះស្រាយហិរញ្ញវត្ថុ» ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គលដោយមានការធ្វើបទបង្ហាញដោយវាគ្មិនតំណាងអគ្គនាយកដ្ឋាន ក.ប.ប. សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង និង ធនាគារ MB Cambodia និងមានការចូលរួមដោយម្ចាស់អាជីវកម្មគ្រឿងសម្អាង និងបុគ្គលិក ធនាគារ MB Cambodia សរុបប្រមាណ ៧០រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងផ្នែកច្បាប់ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យគ្រឿងសម្អាង ដើម្បីអាចចៀសផុតនូវហានិភ័យនានា ក្នុងការបំពានច្បាប់ជាយថាហេតុណាមួយ និងការផ្តល់នូវដំណោះស្រាយហិរញ្ញវត...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៤,៣៤៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ យោងតាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ភ្នំពេញគឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈ​មណ្ឌល​​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមាន​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ។ រាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩៥,៤៦គី...
ឯកឧត្តមបណ្ឌិត យ៉េត វីណែល រៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយ​ ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចុះបង្រ្កាបកាស៊ីណូ DA JIN GANG ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)

ឯកឧត្តមបណ្ឌិត យ៉េត វីណែល រៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយ​ ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចុះបង្រ្កាបកាស៊ីណូ DA JIN GANG ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), ជាអនុ​ប្រ​ធាន​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និ​ង​ជាប្រធាន​ក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះ លេខាធិការដ្ឋាន គ.ប.ឆ.ប. នារសៀលថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយ​ ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចុះបង្រ្កាបកាស៊ីណូ DA JIN GANG ស្ថិតនៅក្នុងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការបន្តតាមនីវិធីជាធរមាន។ កិច្ចប្រជុំមានការចូលរួមពី អភិបាលរង តំណាង​អភិបាល​នៃ​គណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ​, ព្រះរាជអាជ្ញារងអមសាលាដំបូ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ខេត្តកណ្តាល។ ពិធីនេះ មានការចូលរួមពីតំណាងក្រុមការងារចុះមូលដ្ឋានឃុំវិហារសួគ៌ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សឃុំវិហារសួគ៌ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោត សរុប ជិត ៣០០នាក់។ នៅក្នុងឱកាសដ៏ថ្លៃនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវការរីករាយដែលបានអញ្ជើញចូលរួមបើកកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនោះ ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ក្រោយការបោះឆ្នោតរួច យុវជនដែលត្រូវបានជាប់ឆ្នោតនឹងក្លាយទៅមេដឹកនាំ...