ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥

ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ឧត្ដមភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចធម្មវិសុទ្ធវង្សា ដែលជានិច្ចកាលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចជាឧត្ដមភរិយាដ៏ប្រសើររបស់ សម្ដេច ហេង សំរិន និងជាជីដូន ជាមាតា មាតាក្មេកដ៏ប្រពៃសំរាប់កូនចៅ និងកូនប្រសារ ប្រកបដោយព្រហ្មវិហារធម៌។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

#MLVT #HENGSour