អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅកម្ពុជាបានលើកឡើងជាទស្សនទានថា ចាប់ពីឆ្នាំ២០១៩និង២០២០ ទៅគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាត្រូវតែពង្រឹងគុណភាពសេវាកម្មឥណទានរបស់ខ្លួននិងដើម្បីឲ្យអតិថិជនប្រើប្រាស់ឲ្យចំទិសដៅ។
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ស្ថានភានភាពរបស់អេស៊ីលីដា មានការរីកលូតលាស់ត្រឹម ៨% និងនៅដាច់ឆ្នាំនេះអាចបាន១០% ហើយចំណែកស្ថាប័នមីក្រូហិរញ្ញវត្ថុទូទៅវិញដែលពីមុនធ្លាប់លូតលាស់ធំជិត៤០% ប៉ុន្តែពេលនេះខុសគ្នាហើយស្ថាប័ននីមួយៗត្រូវតែការ ពង្រឹងគុណភាពសេវាកម្មឥណទានជាចម្បងផងដែរ។
លោកបណ្ឌិតមានប្រសាសន៍ទៀតថា ចាប់ពីឆ្នាំ២០២០នេះទៅ ស្ថាប័នទាំងអស់ត្រូវការពង្រឹងគុណភាពសេវាកម្មជាជាងការអប់រំអថិតិជនឲ្យខ្ចីឥណទានវាអាចពីបទបង្ខំអតិថិជន ព្រោះជាយន្តការមួយដែលស្ថាប័នទាំងអស់ត្រូវបណ្តុះបណ្តាលអតិថិជនឲ្យបានយល់ដឹងកាន់តែច្បាស់ពីសេវាកម្មឥណទាននិងជៀងវាងយកទៅប្រើប្រាស់ខុសទិដៅ។
អ្នកជំនាញខាងលើកឡើងថា សុខភាពឥណទាននៅកម្ពុជានៅតែបន្តរីកចម្រើនទៅមុខ ដោយសារតែកម្ពុជាមានសុខសន្តិភាព ហើយវិនិយោគិនមានទំនុកចិត្តដែលធ្វើឲ្យវិស័យហិរញ្ញវត្ថុមានការរីកចម្រើន។
សម្រាប់លោក លី សុភ័ក្តិ អគ្គនាយកមីក្រូហិរញ្ញវត្ថុវិថីហ្វាយណាន់ បានបញ្ជាក់ឲ្យដឹងថា ការវិវត្តនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តកើនឡើងតែស្ថិតក្នុងសភាពយឺតនៅឡើយ បើធៀបនិងឆ្នាំមុន ដោយសារតែមានការបន្ថយអត្រាការប្រាក់នាពេលកន្លងមក។
អ្នកជំនាញបញ្ជាក់ទៀតថា សំរាប់កម្ពុជាវិញការលួតលាស់វិស័យហិរញ្ញវត្ថុនៅតែអាចគ្រប់គ្រងបាននិងមិនបានហានិភ័យកើតឡើងនោះទេ ដោយសារតែប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាអាចគ្រប់បាននៅឡើយ។