រយៈពេល៨ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤ លាននាក់កើនឡើង១០.៤% ខណៈប្រជាជនកម្ពុជាជាង១ លាននាក់ទៅកម្សាន្តក្រៅប្រទេស។
យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញថា រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន៤,៣៦០,៣៩៧នាក់កើន ឡើង១០.៤%បើធៀបរយៈ ពេលដូចគ្នាឆ្នាំ២០១៨ក្នុងនោះភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន៣,១០៤,៤៨៩នាក់ ស្មើនឹង៧១.២% នៃចំនួនភ្ញៀវសរុបដែលមានកំណើន១៦.៦%។
សម្រាប់ភ្ញៀវទេសចរចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួនជាង ១លាននាក់កើន១៤.៧% និងតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបប្រមាណ ១លាន១សែននាក់ ថយចុះ៩.១%និងអាកាសយានដ្ឋាន អន្តរជាតិព្រះ សីហនុចំនួន ៤៨ម៉ឺន ៨ពាន់ ៧៤៨នាក់ កើនឡើង៣៤៣.៥%)។
ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១លាន១សែននាក់ស្មើនឹង២៦.៦%នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ស្មើនឹង២.២%នៃចំនួនសរុប កើនឡើង២.៩% ។
ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាពនៅក្នុងរយៈ៨ខែដើមឆ្នាំនេះដូចជាតំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាន ៨សែននាក់ ស្មើនឹង៥៣.៨% នៃចំនួនភ្ញៀវសរុបកើនឡើង២៧.៤%។
សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។
ចំណែកតំបន់ឆ្នេរសមុទ្រទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៨០ម៉ឺន៤ពាន់៥៣៧នាក់ស្មើនឹង១៥.២% កើនឡើង៣៦.៥%។ តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥ម៉ឺន៦ពាន់ ៧២៣នាក់ ស្មើ នឹង១.១% កើនឡើង៩.១%។
សម្រាប់ តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣ម៉ឺន៦ពាន់ ៩៥៧នាល់ថយចុះ៣.៣% ។ នៅ៨ខែ ដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១លាន ៣សែន៤ម៉ឺន៧,០៦០នាក់ កើន ឡើង ៤.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។