ភ្នំពេញ៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានសម្រេចថា ឃុំសង្កាត់នីមួយៗ នៅទូទាំងប្រទេស នឹងទទួលបានថវិកាចាប់ពី ៧ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារអាមេរិកក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០២០ តទៅ។ ពោលគឺថវិកាឃុំសង្កាត់ ត្រូវបានបង្កើនចំនួន ១% បើធៀបនឹងថវិកាឆ្នាំ២០១៩ ។
ការបញ្ជាក់បែបនេះក្នុងពិធីបិទមហាសន្និបាត អាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕