ភ្នំពេញ៖ លោកហ៊ួត ជា បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនហ៊ួត ជា ផ្គត់ផ្គង់សំភារះសំណង់ដែលមាន សាខាច្រើន ជាងគេនៅក្នុងប្រទេសកម្ពុជា មានដូចជា ការ៉ូ ក្បឿង សំភារះបន្ទប់ទឹក ទ្វា ម្ស៉ៅបៀកជញ្ជាំង និង ថ្នាំលាប ។
លោកហ៊ួត ជា គឺជាបុគ្គលដែលមានជីវិតតស៊ូមួយរូប ដែលហក់ចូលប្រឡូកអាជីវកម្មកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ។ ជាមួយនិងដើមទុន ៥០០០ $ ជាមួយនឹងបទពិសោធជិត ១០ឆ្នាំ ។
លោកមានស្រុកកំណើតនៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឋិតក្នុងជីវភាពខ្វះខាតខ្លាំងក្នុងគ្រួសារ ក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាពក្នុងចំណោមបងប្អូន ប្រុស២ ស្រី២នាក់ ។ លោកជាកូនពៅ ដែលត្រូវបានភ្លក់គ្រប់រស់ ជាតិនៃជីវិត នៅទីជនបទ ។ រស់ជាមួយម្តាយជាស្ត្រីមេមាយ ចិញ្ចឹមកូនទាំងលំបាក លំបិន តែជាកាតព្វកិច្ច បានឲ្យចូល រៀន នៅសាលាបឋមសិក្សានិងមធ្យមសិក្សារ ភ្ញីមាស រួចបន្ត រៀននៅ វិទ្យាល័យព្រៃល្វា ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីលំនៅដ្ឋាន ។
ដោយការមានចិត្តចង់រើបំរាស់ពី ផ្ទៃមេឃនិង គ្រួសារដ៏អ៊ួរអាប់មួយនេះ គ្រួសាររបស់កុមារាហ៊ួត ជា បានផ្លាស់ប្តូរទីលំនៅមករស់នៅសំណង់អនាធិប្បតេយ្យមួយនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានបន្តចូលរៀននៅវិទ្យាល័យទួលទំពូងបាន១ឆ្នាំកបានមានភ័ព្វវាសនា ប្រលងជាប់ សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ( Bac ឌុប) នៅឆ្នាំ ១៩៩៨ ។ រួចកបន្តរៀននៅមហាវិទ្យាល័យផង និងពេលថ្ងៃធ្វើការ ផ្នែកទីផ្សាររបស់ក្រុមហ៊ុនស្រាបៀមួយកន្លែង ក្នុងតំណែងចូលដំបូងជាអ្នកបើកបររថយន្ត រហូតបានក្លាយទៅជាអ្នកតំណាងទីផ្សារ ។
វាមិនមែនជាកត្តាចៃដន្យទេ វាគឺជា កត្តារួមគ្នា ទាំង ទេព្យកោសល្យពីកំណើតផ្នែកនិយាយ និងមានចំណេះដឹងរៀនផ្នែកទីផ្សារផង ធ្វើឲ្យយុវជន ហ៊ួត ជា មាន ឳកាស ភ្លក់រស់ជាតិជីវិតជាបុគ្គលិក ក្រុមហ៊ុនឯកជន ផ្នែកអ្នកបើកបរ អ្នកទីផ្សារ ប្រធានផ្នែកទីផ្សារ ជាបន្តបន្ទាប់ រហូតដល់ចុងឆ្នាំ ២០០៩ លោកក៏មានគំនិតចាប់ផ្តើមកាងារជាអ្នកលក់ដូរសំភារះសំណង់បន្តិចបន្តួច ដើរលក់ខ្លួនឯងរហូតមានបុគ្គលិក ចាប់ពីមួយនាក ពីរនាក់ រហូតដល់ពេលបច្ចុប្បន្នក្រុមហ៊ុន របស់លោកមានបុគ្គលិក និងសាខាទិញសិទ្ធដែលឋិតនូវក្រោមហាងហ៊ួត ជា សរុបជិត ៥០០នាក់
ក្នុងរបរជាអ្នកផ្គត់ផ្គង់សំភារះសំណង់ និងមានលក់សិទ្ធចែកចាយសំភារះសំណង់ជា ហ្រែ្គនឆាយ គឺមានតែក្រុមហ៊ុន ហ៊ួត ជា ទេដែលប្រកាសលក់សិទ្ធដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលក្រុមហ៊ុនជួយបង្រៀន ជ្រោមជ្រែងបងប្អូនដែលចង់ចាប់យក មុខរបរសំភារះសំណង់ ឲ្យចេះប្រតិបត្តិការមុខរបរនិងរកស៊ីក្នុងវិស្ស័យនេះបានយ៉ាងងាយស្រួល ។ ក្នុងការសំរេចគោលដៅអាជីវកម្មនេះផងដែរ ។
ក្រុមហ៊ុនហ៊ួត ជា បានកំណត់យកប្រាក់ចំណេញ ២%(ពីរ ភាគរយ ) យកទៅជួយសង្គម កសាងទីអារាម មហាកុដ្ឋ បន្ទប់ទឹក អាគារសាលារៀន បណ្ណាល័យ ទីចាត់ការ សាលាឆាន់នូវតាមបណ្តារខេត្ត តាកែវ កំពង់ស្ពី កណ្តាល កំពង់ចាម រាជធានីភ្នំពេញ តាមអង្គការ សហគមន៏ កុមារក្រីក្រ ប្រជាជនលេចទឹកនូវខេត្តស្ទឹងត្រែង និងចាស់ជរាផងដែរ ។
លោកហ៊ួត ជា បានទទូចសំណូមពរដល់ បងប្អូនយុវជន យុវនារីជាពិសេសបងប្អូនសិស្សនិសិ្សត ដែលមកពីជនបទ សូមកុំអស់សង្ឃឹមឲ្យសោះ សូម មានចិត្តនិងឆន្ទះមោះមុត ពុះពារគ្រប់ឧប្បស័គ្គដែល ឧប្បស័គទាំងនោះ វាគឺជាមេរៀនដ៏ល្អ និងមេរៀនដ៏ខ្លាំងរឹងមាំ សំរាប់មេរៀនជីវិត និង ជាទុនដ៏សំខាន់ ក៏ដូចជាបទពិសោធន៏សំរាប់ត្រៀមទប់ទល់នូវសង្គ្រាមពាណិជ្ជកម្ម ប្រកួតប្រជែងលើទីផ្សារ នាពេលអនាគតនិងមកដល់ ។
ក្នុងនាមខ្ញុំជាអ្នកពាណិជ្ជករមួយរូបខ្ញុំសូមផ្តាំផ្ញើទៅបងប្អូនទាំងអស់ ដែលមានបំណងចង់រកស៊ី ឬខ្វះបទពិសោធន៏ ផ្សេងៗ អាចពិគ្រោះយោបល់ជាមួយខ្ញុំបាន ជានិច្ច នូវគំរោងអាជីវកម្ម ដំណើរការអាជីវកម្ម និងកិច្ចការផ្សេងៗ ខ្ញុំនិងនៅតែរីករាយនូវការសហការណ៍ និងចែករំលែកបទពិសោធជូនបងប្អូន ។ជាពិសេស យុវវ័យត្រូវខិតខំសិក្សា ឲ្យបានល្អប្រសើរដើម្បី ចាប់យកអាជីពមួយច្បាស់លាស់ទុកចិញ្ចឹមជីវិត និងជោគជ័យទៅថ្ងៃអនាគត ។
ពីខ្ញុំកូនអ្នកក្រីក្រម្នាក់ ហ៊ួត ជា