ការិយាល័យប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានចេញសេចក្តីប្រកាសមួយនៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ ស្តីពីឧស្សាហកម្មចិញ្ចឹមជ្រូករបស់ប្រទេសនេះ ដែលបានខាតបង់ទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារជម្ងឺប៉េសជ្រូកអាហ្វ្រិក។ ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia ។
ការិយាល័យដដែលបានបន្តថា ជម្ងឺប៉េសជ្រូកអាហ្វ្រិក បានឆ្លងរាល់ដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលជាប្រទេសធំជាងគេទី១០នៅលើពិភពលោក ដែលមានឧស្សាហ៍មចិញ្ចឹមជ្រូក ។
មូលហេតុដែលនាំអោយឧស្សាហកម្មចិញ្ចឹមជ្រូកខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ គឺដោយសារជ្រួកបានងាប់ជាបន្តបន្ទាប់ ហើយការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសជាដៃគូរ ក៏ត្រូវបានផ្អាកទាំងស្រុងដែរ ៕