ភ្នំពេញ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជកកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអ៊ី ស៊ី ស៊ី និងលោកជំទាវនង ស្រីពេជ្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានជួបជុំជាមួយបងប្អូនអ្នករត់ម៉ូតូឌុបដើម្បីរំលឹកអនុស្សាវរីយ៍ពីអតីតកាល ពីព្រោះរូបលោកក៏ជាអ្នករត់ម៉ូតូឌុបម្នាក់ដែរ ។
លោកឧកញ៉ាបានមានប្រសាសន៍ថា ការជួបជុំគ្នានេះគឺដើម្បី៊៊៊៊ចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនាពេលកន្លងមក។«ខ្ញុំក៏ជាអ្នករត់ម៉ូតូឌុបដែរ មនុស្សយើងម្នាក់ៗអ្នកណាក៏ធ្លាប់ឆ្លងកាត់ការលំបាកដែរ »។
លោកឧកញ៉ាបន្តទៀតថា គ្មានអ្នកណាមួយកើតមកយកទ្រព្យសម្បត្តិមកជាមយនោះតែ។បើយើងមិនប្រឹងខ្លួនឯងទេគឺគ្មានអ្នក ណាជួយយើងក្រៅពីខ្លួនយើងនោះទេ«ដូចនេះលុយពិបាករកណាស់ចំពោះការចាយវាយផ្សេងៗសុំមានការរិះចាំចេះសន្សំទុកមួយផ្នែក »។
លើសពីនេះលោកថា មនុស្សយើងកាលណាមានលុយច្រើនចាយច្រើនមានតិចចយតិច។អាជីពអ្នករត់ម៉ូតូឌុបក៏ជាមុខរបរល្អដែរ ថ្លៃថ្នូរឲ្យតែយើងមានមុខរបរមួយច្បាស់លាស់ហើយក៏គ្មានការងារ ណាថោកទាបការងារណាក៏ថ្លៃថ្នូរដែរហើយមុខរបរអ្វីក៏ដោយក៏ធ្វើឲ្យយើងជោគ ជ័យដែរ ។
លោកឧកញ៉ាភិរម្យ វិចិត្រដារ៉ាបានបញ្ជាក់ថានៅពេលយើងមានទំទាក់ទំទងល្អជាមួយមនុស្សខាងក្រៅនោះការងារនិងមុខរបររបររបស់យើង នឹងទទួលបានជោគជ័យជាក់ជាមិនខានឡើយ។
លោកឧកញ៉ាភិរម្យ វិចិត្រដារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ា កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ នេះ ។
បច្ចុប្បន្ននេះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា គឺជា អគ្គនាយកក្រុមហ៊ុន ECC Realityនិងក៏ជាប្រធានក្លឹបពាណិជ្ជករកម្ពុជា ដែលមានសមាជិកជាអ្នករកស៊ីជាង ២០០ក្រុមហ៊ុនផងដែរ។
លោកឧកញ៉ាបានរំលឹកថា« ផ្តើមពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ពីសំ ណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួនចំណុចទាំងនេះ ហើយធ្វើឲ្យខ្ញុំហ៊ានលះបង់កំលាំងកាយនិងកំលាំងចិត្ត ពេលវេលារាល់ឧបសគ្គទាំងឡាយមាននៅចំពោះមុខ ទើបមានថ្ងៃនេះ» ។
លោកបានផ្តាំទៅយុវជនជំនាន់ក្រោយថា បើយើងចង់ទទួលបានជោគជ័យបានគឺកើតចេញពីការខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាពលំបាកក្រខ្សត់នៃជីវិត ហើយបើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅធំនិងបំណងរបស់ខ្លួនបានឡើយ ដូច្នោះយើងមិនអាច អង្គុយឈឺចាប់នូវអ្វីៗដែលយើងកំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ ។