សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជាមួយសមាគមន៍ចុងភៅកម្ពុជារៀបចំការប្រលងជ្រើសរើសអង្ករដែលល្អបំផុតប្រចាំកម្ពុជានៅភោជនីយដ្ឋាន គ្រឿង ហ្កាឌិន ហើយកម្មវិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០១៩។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាជាអ្នកដឹកនាំកម្មវិធីនេះបានមានប្រសាសន៍បញ្ជាក់ថា«ក្នុងគោលបំណងជួយជំរុញលើម៉ាកអង្ករជាតិកម្ពុជាថ្មីហៅថា” ម្លិះអង្គរ” ដែលនឹងដាក់អោយ ដំណើរការនាពេលខាងមុខ»។
សម្រាប់ការរៀបចំការប្រលងនេះគឺបានទទួលការចូលរួមជាមេប្រយោគដាក់ពិន្ទុចំនួន ១១ រូប ដែលមានសមាសភាពមកពីចុងភៅល្បីៗនៅកម្ពុជា អ្នកឯកទេសពិនិត្យអង្ករមកពីក្រុមហ៊ុនQC គឺ ក្រុមហ៊ុនccic និង Omic។
នៅក្នុងគំរូអង្ករចំនួន១៨បែងចែកជា៣ប្រភេទអង្ករ គឺ អង្ករដែល ក្រអូបប្រណិតល្អបំផុត អង្ករក្រអូបធម្មតា និងអង្ករសគ្រាប់វែង។ ដូច្នោះ លក្ខណះវិនិច្ឆ័យ លើការដាក់ពិន្ទុ គឺផ្តោតលើ រូបរាង្គ ភាពទន់ ខ្លិន រស់ជាតិ ពណ៌ ភាពបាក់ និង ទំហំនៃគ្រាប់អង្ករ ។
អង្ករដែលជាប់ចំណត់ថ្នាក់លេខមួយនឹងក្លាយជាអង្ករតំណាងអោយកម្ពុជាក្នុងការចូលរួមប្រកួតអង្ករកំរិតពិភពលោកនាពេលខាងមុខនៅប្រទេសហ្វីលីពីន។