ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ចិនជម្រុញបង្កើនគុណភាពទំនិញសុវត្ថិភាពផលិតផលនិង​​ការធ្វើពាណិជ្ចកម្មរួមគ្នា

កម្ពុជា-ចិន ចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការពិនិត្យលើតម្រូវសម្រាប់​គុណភាព​ទំនិញនិង​សុវត្ថិភាព​ផលិត​ផល​បញ្ហាសុខភាព សុវត្ថិភាពនិងការធ្វើ​​ពាណិជ្ចកម្មទ្វេភាគីរួមគ្នា។

លោក ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តី​​ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ ជាមួយ លោក​​ Tian Shihong អនុរដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន។​

លោកទេសរដ្ឋមន្រ្តីថា ស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន គឺជាស្ថាប័នទើបបង្កើតឡើងរយ:ថ្មីៗ តែបានដើរតួយ៉ាងសំខាន់ ក្នុងការជម្រុញទំនាក់ទំនង និងលើកកំពស់កិច្ចសហប្រតិបត្តិការដ៏រឹង​មាំជាមួយក្រសួង​ឧស្សា​ហ​កម្ម និងសិប្បកម្មលើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រ ដែលជាវិស័យមួយសម្រាប់​​ជម្រុញកំណើនសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។

ដោយឡែក លោក​ Tian Shihong អនុរដ្ឋមន្ត្រីស្ថាប័ន រដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិនបានបង្ហាញនូវជំហរសហការគាំទ្រ ចំពោះការអភិវឌ្ឍន៍វិស័យស្តង់ដារ និងមាត្រាសាស្រ្តនៅកម្ពុជា ព្រមទាំងលើឡើងពីតួនាទីភារកិច្ច និង​បទពិសោធន៍ នៃការអនុវត្តការងារទាក់ទងនិងវិស័យស្តង់ដារូបនីយកម្មនិងមាត្រាសាស្ត្រនៅក្នុងប្រទេចិន ។

ការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារ នៃប្រទេសចិនលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាព​អនុលោម​មាត្រា​សាស្ត្រ និងការពិនិត្យលើការតម្រូវសម្រាប់គុណភាព និងសុវត្ថភាពផលិតផលនេះ បើតាមស្មារតីនៃអនុស្សារណ: គឺមានសុពលភាពរយ:ពេល ០៥ឆ្នាំ គឺចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លើសពីនេះគោលបំណងធំជម្រុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការពិនិត្យលើការតម្រូវសម្រាប់គុណភាព និងសុវត្ថភាពផលិត​ផល រួមទាំង​ការ​ជម្រុញឲ្យមានសុខភាពល្អនិងសុវត្ថិភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីររួមនិងការធ្វើ​​ពាណិជ្ចកម្មទ្វេភាគីផងដែរ ៕