ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងនឹងមិននិយាយជាមួយអាមរិកពីកម្មវិធីនុយក្លេអ៊ែរទេ បើអាមេរិកមិនបោះបង់នយោបាយអរិភាព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសនៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកានេះថា កូរ៉េខាងជើងនឹងមិនពិភាក្សាជាមួយសហរដ្ឋអាមេរិកស្តីអំពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ ប្រសិនបើអាមេរិកមិនព្រមបោះបង់ចោលនយោបាយអរិភាព (Hostile policy) របស់ខ្លួនជាមុន ។

នយោបាយអរិភាព (Hostile policy) របស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានប្រកាស គឺសំដៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការរិះគន់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលបាលីស្ទិក របស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ ដោយបំពានលើសេចក្តីសម្រេចរបស់អង្គការនេះ ដែលបានហាមប្រាមប្រទេសនេះ មិនឲ្យបាញ់សាក ល្បង មីស៊ីលបាលីស្ទិកចាប់តាំងពីឆ្នាំ២០០៦កន្លងមក ។

សេចក្តីប្រកាសបែបនេះរបស់ KCNA ត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាងជើង និងអាមេរិក មានគម្រោងនឹងជួបចរចាសាជាថ្មីឡើងវិញ នៅដើមខែធ្នូ ចុងឆ្នាំ២០១៩នេះ ស្តីពីការរំសាយកម្មវិធី នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕

A view of North Korea’s missile launch on Thursday, in this undated picture released by North Korea’s Central News Agency (KCNA) on July 26, 2019. KCNA/via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT.