ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីអាមេរិកទៅទទួលយកសាកសពទាហានរបស់ខ្លួនពីអាហ្វហ្កានិស្ថាន

ប្រព័ន្ធផ្សព្វផ្សាយ BBC បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្កានិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកានេះ ដើម្បីទទួលយកសាកសពកងទ័ពអាមេរិកចំនួនពីរនាក់ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។

សូមបញ្ជាក់ថា កងទ័ពអាមេរិក២នាក់ ដែលបានបាត់បង់ជីវិត នៅអាហ្វហ្កានិស្ថាននោះ គឺបានស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ។ ក្នុងដំណើរទៅទទួលយកសាកសពកងទ័ពរបស់ខ្លួនត្រឡប់ទៅអាមេរិកវិញនេះ ។

លោក ត្រាំ បានជួបពិភាក្សាជាមួយលោក Mark Milley ប្រធានសេនាធិការចម្រុះអាមេរិក និងលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ស្តីពីវត្តមានកងទ័ពរបស់ប្រទេសមហាអំណាចមួយនេះនៅប្រទេសអាហ្វហ្កានិស្ថាន ៕