លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះ សីហនុបានរៀបចំយុទ្ធសាស្រ្តត្រៀមជួយដល់ម្ចាស់សហគ្រាសទាំងអស់ក្នុងខេត្តឲ្យមានការអភិវឌ្ឍនិងបង្កើនផលិតធំជាងមុនដើម្បីជួយបង្កើតការងារក្នុងស្រុក។
លោកឧកញ៉ាបានបញ្ជាក់ថា កិច្ចប្រជុំវិស័យហិរញ្ញវត្ថុក្នុងខេត្តព្រះសីហនុ រៀបរៀបចំដោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុមានការចូលរួមពី១៣ ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញមួយនិងមានវិស័យចំនួន៥ផងដែរ។
លោកឧកញ៉ាលើកឡើងថា ចំណុចសំខាន់យើងសិក្សាការវិវឌ្ឍរបស់វិស័យនេះក្នុងឆ្ ២០១៩និងឆ្នាំកន្លងទៅកិច្ចប្រជុំនេះគឺក្នុងន័យស្រង់យកនូវបញ្ហាប្រឈមនិងធ្វេីការព្យាករណ៍នៅបញ្ហាប្រឈមដែលដែលអាចកេីតឡេីងនៅពេលខាងមុខ។
លោកឧកញ៉ាបន្ថែមថា ក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តត្រៀមបង្ការ ជួយដល់ម្ចាស់សហគ្រាសទាំងអស់ក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។