ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក នង វាសនា អបអរសាទរខួបលើកទី៤១ ឆ្នាំនៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា ២០២០

លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧មករា។​​
សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុសក្ដិសិទិ្ធ តាមជួយបីបាច់ ថែរក្សាសម្ដេច និងស្ដាប័ននីតិប្រតិបត្តិទាំងពីរ ឲ្យទទួលបាន នូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំក្លា ជន្មាយុយឺយូរ ប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុភូមិ ទទួលបានដោគដ័យ គ្រប់បេសកកម្មទាំងឡាយ។
សូមប្រសិទ្ធពរជ័យ ព្រមទាំងបុត្រា បុត្រី និងចៅៗ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គល គ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
៧ មករា ជាថ្ងៃរំដោះនិងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតពិតប្រាកដ។ ៧ មករាគឺជាកំណើតទី២នៃពលរដ្ឋខ្មែរនិងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។