ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងផ្ទះល្វែងកូនកាត់ទំនើបកកបែរផ្សារត្រាំខ្នារបានបើកលក់ជាផ្លូវ​​ការហើយ​​

គម្រោងផ្ទះល្វែងកូនកាត់ទំនើបកកបែរផ្សារត្រាំខ្នារពីសំណាក់បងប្អូនអាជីវករ និងបន្តគាំទ្រដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងតំបន់ត្រាំខ្នារ ស្រុកគងពិសី ខេត្តកំពុងស្ពឺ ហើយ​​សកម្មភាពផ្សព្វផ្សាយលក់ផ្ទះល្វែងកូនកាត់ទំនើបបានដាក់លក់ជាផ្លូវការហើយចាប់ពីថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ។

គម្រោងនេះមានទីតាំងគម្រោងភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ & លក្ខខ័ណ្ឌពិសេស ផ្ទះល្វែងកូនកាត់ទំនើបមាន ប្លង់រឹងស្របច្បាប់ និងអាចបងរំលោះឥតការប្រាក់ដែលផ្ទះល្វែងទំនើបកូនកាត់នឹងក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃភ្លាមៗ ដោយគ្រាន់តែ កក់ ៣០% នៃតម្លៃផ្ទះ។

សក្តានុពលរបស់គម្រោងផ្ទះល្វែងកូនកាត់ទំនើបត្រាំខ្នារស្ថិតនៅក្នុង ស្រុកគងពិសីខេត្តកំពង់ស្ពឺតំបន់សេដ្ឋកិច្ចពិសេស ដែលរាជរដ្ឋាភិបាលកំពុងរៀបចំ កិច្ចការអភិវឌ្ឍន៍ ជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មថ្មីក្នុងការបញ្ជៀសរោងចក្រ ឧស្សាហកម្មតូចធំចេញពីក្រុង (រាជធានីភ្នំពេញ)។

ភូមិសាស្រ្តស្ថិតនៅក្បែរផ្សារត្រាំខ្នារ បណ្តោយផ្លូវជាតិលេខ០៣ ដែលកំពុងជួសជុស និងសាងសង់ពង្រីកជា ០៤គន្លង (ក្នុងនោះមាន ២គន្លងទៅ ២គន្លងមក) តភ្ជាប់បេះដូងនៃរាជធានី ព្រះរាជាណាចក្រកម្ពុជាទៅកាន់ខេត្តកំពតក្រុងកំពត ដែលជាតំបន់កំពង់ផែទឹកជ្រៅនិងកំពង់មានការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំថ្មីមួយ ក្រោមការវិនិយោគ និងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។

ក្រៅពីគម្រោងអភិវឌ្ឍន៍មួយនេះ នៅមានគម្រោងអភិវឌ្ឍន៍ធំជាច្រើនទៀតផងដែរកំពុងសម្រុកចូលវិនិយោគ នៅតំបន់សមុទ្រកម្ពុជាបន្ទាប់ពីក្រុងកំពង់សោមនេះផងដែរ។
នៅទល់មុខចំនឹង រោងចក្រផលិតខ្សែក្រវ៉ាត់ និងកាបូបគ្រប់ប្រភេទ។

ទីតាំងស្ថិតនៅក្នុងទីប្រជុំជន មានមន្ទីរពេទ្យ សាលារៀន វត្តអារាម មានហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ឆ្វាត់ឆ្វែង ហ៊ុនព័ទ្ធជុំវិញទៅដោយផ្ទះប្រជាជនរស់នៅយ៉ាងអ៊ូអរ និងមានសុខសុវត្ថិភាពនៅក្នុងភូមិឃុំ ក្នុងតំបន់។ ចំងាយប្រមាណ ៥០០ ម៉ែត្រ ពីផ្សារត្រាំខ្នារ (បណ្ដោយផ្លូវជាតិលេខ ០៣)។

ទីតាំងគម្រោងភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ក្បែរផ្សារត្រាំខ្នារផ្លូវជាតិលេខ០៣)ពិនិត្យមើលទីតាំងគម្រោង៖ https://goo.gl/maps/2snsfDAtPwJVYkJN7