ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ប្រព័ន្ធផ្សព្វផ្សាយ CNN បានអោយដឹងថា មន្ទីរពេទ្យ ហួសិនសាន (Huoshenshan) ដែលមានគ្រែចំនួន ១០០០គ្រែ នៅទីក្រុងអ៊ូហាន( Wuhan ) ប្រទេសចិន ត្រូវបានប្រកាសបញ្ចប់ការសាងសង់ហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយក្រុមជំនាញចិនបានចំណាយពេលត្រឹមតែ៨ថ្ងៃក្នុងការសាងសង់ ។
មន្ត្រីក្រសួងសុខាភិបាលចិនបាននិយាយថា មន្ទីរពេទ្យ ហួសិនសាន ត្រូវបានសាងសង់ឡើងដើម្បីដាក់អ្នកជម្ងឺដែលឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ខណៈដែលមន្ទីរពេទ្យមួយកន្លែងទៀតឈ្មោះ ឡេសិនសាន (Leishenshan) ដែលគ្រោងនឹងដាក់អ្នកជម្ងឺវីរុសកូរ៉ូណាដែរ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅសប្តាហ៍នេះដែរ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណ១៧៨៨៨នាក់នៅជុំវិញពិភពលោក បានឆ្លង​រាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ៕