ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេលនៃយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន និងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈ ដល់សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ រយៈពេលប៉ុន្មានខែនេះ មានក្រុមហ៊ុន អង្គការ និងសប្បុរសជនជាច្រើនបានជួយឧត្តមជាសម្ភារៈ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកាចសាហាវ វីរុសខូវីដ-១៩នេះ។

គិតចាប់ពីថ្ងៃទី០៩ខែ ខែមិនាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន អាកុលជែល ស្រោមដៃ អង្ករ សម្លៀកបំពាក់ការពារ និងឧបករណ៍ពាក់ព័ន្ធនឹងការកំចាត់នូវ ជំងឺកូវីដ–១៩នេះ ។

ក្រុមហ៊ុននិងសប្បុរជនដែលបានជួយឧត្តមមានដូចជា ក្រុមហ៊ុនឡាក់គី ឯកអគ្គកររដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនណាហ្គាវើល ក្រុ មហ៊ុន TCU polys Enterpise ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា ក្រុមហ៊ុនDW ហាងគុយទាវឆ្ងាញ់ទសវត្សរ៍ទី៦០ លោកហ៊ុន ម៉ានី ក្រុមហ៊ុនលីលី ហ្វូតលោកស្រីខេង សារ៉ាក់ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រី ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ–១៩ ៕