អ្នកនាំពាក្យសេតវិមាន លោក ស្រី Sara Sander បាននិយាយថា សហរដ្ឋអាមេរិក នឹងដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរីនៅពេលខាងមុខ ប៉ុន្តែអាមេរិកនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាពចំនួន២០០នាក់នៅប្រទេសនេះមួយរយៈពេលទៀត ។
លោក ស្រី Sara Sander បានបន្ថែមថា វត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអាមេរិកនៅស៊ីរី គឺជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់កងកម្លាំងចលនាប្រជាធិបតេយ្យស៊ីរី និងក្រុមកុលសម្ព័ន្ធ Kurds ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករ ។
ការដកកងកម្លាំងយោធាអាមេរិកចេញពីប្រទេសស៊ីរីនេះ ត្រូវបានធ្វើឡើងក្រោយពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ៕