លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានចុះហត្ថលេខាលេីអនុស្សារណៈនៃការយោគយល់រវាង ជាមួយ ធនាគារ អេស ប៊ី អាយ លីហួរ ម.ក នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២១ នៅការិយាល័យសម្ព័ន្ធស មាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។
លោកឧញ៉ា តែ តាំងប៉ បញ្ជាក់ថា« ក្នុងគោលបំណងជម្រុញការយល់ដឹងរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈការធ្វើសិក្ខាសាលា នៅទូទាំង២៥រាជធានីខេត្ត និងសកម្មភាពផ្សេងៗទៀតដេីម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម»។
សមាជិករបស់ FASMEC ដោយសារតែសមត្ថភាពរបស់ពួកគាត់ភាគច្រើននៅមានកម្រិតដូនច្នេះដំណើការចង្វាក់ផលិតកម្មរបស់គាត់ក៏នៅមានកម្រិតដែរដូចជាការប្រើប្រាស់ហិរញ្ញវត្ថុការរៀបចំរបាយការណ៍គណនេយ្យប្រកាសពន្ធការរៀបចំខ្សែរសង្វាក់ផលិតកម្មការគ្រប់គ្រងថ្លៃដើមអភិបាលកិច្ចក្រុមហ៊ុនជាដើមជាចំណុចដែល FASMEC ត្រូវគិតគូរ រកដំណោះស្រាយជូនពួកគាត់។
លោកឧកញ៉ាថ្លែងថា«យើងដឹងហើយថា សហគ្រាសធុនតូចនិងមធ្យមមានឥទ្ធិពលជាខ្លាំងក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាដែលបានបង្កើតការងារជាច្រើនកន្លែងសម្រាប់ប្រជាជនខ្មែរបានទិញផលិតផលកសិកម្មជាច្រើនមកកែច្នៃហើយថែមទាំងនាំចេញទៅទីផ្សារអន្តរជាតិមួយចំនួនផងដែរ។បើគ្មានវត្តមានសហគ្រាសធុនតូចនិងមធ្យមនោះទេសេដ្ឋកិច្ចកម្ពុជាយើងនឹងខាតច្រើនណាស់ ព្រោះSMEs បានរួមចំណែករហូតទៅដល់៤០ភាគរយនៃសេដ្ឋកិច្ច»។
លោកឧកញ៉ាបន្ថែមថា«ខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំថា ការចុះហត្ថលេខាលើអនុស្សរណៈពេលនេះ នឹងបានរួមចំណែកយ៉ាងច្រើនដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងរាជធានីភ្នំពេញទាំងនៅតាមបណ្តាខេត្ត។