លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានទទួលការចាក់វ៉ាក់សាំងលើកទី២ Covid-១៩ ប្រភេទសុីណូហ្វាមរបស់ប្រទេសចិននៅមន្ទីរពេទ្យព្រះកេតុមាលារួចរាល់ហើយនៅថ្ងៃទី២៦ មីនានេះះ។
លោកជំទាវបានប្រសាសន៍បញ្ជាក់ថា”ថ្ងៃនេះខ្ញុំមកទទួលការចាក់វ៉ាក់សាំងលើកទី២ Covid-១៩ប្រភេទសុីណូហ្វាម(Sinopha rm)របស់ប្រទេសចិននៅមន្ទីរពេទ្យព្រះកេតុមាលា តែទោះជាយ៉ាងណាបានចាក់ហើយតែខ្ញុំមិនភ្លេចវិធានការ(៣កុំ ៣ការពារ) តាមអនុសាសន៍ របស់សម្ដេចតេជោឡើយ”។
លោកជំទាវបានបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមជាមិត្តដែកថែប ។ សូម ថ្លែងអំណរគុណ ចំពោះមិត្តចិននិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។