យោងតាម លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌ ដើមអម្ពិលបានសរសេរលិខិតចំហរទៅទណ្ឌិត សម រង្ស៊ី ដោយលោកលើឡើងក្នុងហ្វេសប៊ុកលោកថា ជូន លោក សម រង្ស៊ី (ទណ្ឌិត សម រង្សុី) ខ្ញុំគិតថា លោក សម រង្ស៊ី ប្រហែលជានៅចាំខ្ញុំបាន ពីព្រោះខ្ញុំជាអ្នកកាសែត ដែលតែងតែសួរលោកស្ទើរគ្រប់ទីកន្លែង ជាពិសេស គឺជា អ្នករត់សំបុត្ររបស់លោក ជូន រដ្ឋបុរសសន្តិភាព សម្តេចតេ ជោ ហ៊ុនសែន នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០ ០៦ ដោយបញ្ចប់ការនិរទេស ពីបារាំង មកកាន់កម្ពុជានិង កិច្ចការ បន្តបន្ទាប់ផ្សេងទៀត ដូចជាការវិលត្រឡប់ចូលស្រុករបស់លោក ១ខែ មុនការបោះឆ្នោត នៅ ខែកក្តដា ឆ្នាំ២០១៣។
លោកបានថ្លែងថា” ខ្ញុំពិតជា មហាសោកស្តាយ នូវការប្រមាថ ដ៏ធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង រដ្ឋបុរស សន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោក បានប្រៀបធៀបទៅនឹងស្តេច ព្រមទាំង នាយករដ្ឋមន្ត្រី អ៊ីតាលី ក្នុងសម័យកាលសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥”។
លើសពីនេះលោក សយ សុភាព បានរម្លឹកថា ការប្រៀបធៀប និងការប្រមាថរបស់លោកខាងលើនេះ សបញ្ជាក់ ឱ្យឃើញថា លោកនេះហើយ គឺជាអ្នកបង្កគ្រោះមហន្តរាយដល់ជាតិ សាសនា និង ព្រះមហាក្សត្រ យ៉ាងពិតប្រាកដ។
លោកបានបន្ថែមទៀតថា “ខ្ញុំ សូម អំពាវនាវឱ្យស្ថាប័នច្បាប់ មេត្តាពិចារណា តាក់តែង សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ កុំឱ្យត្រកូល សម រង្ស៊ី បី ជំនាន់ ពាក់ព័ន្ធទៅនឹងការធ្វើនយោបា យ ដោយខ្ញុំចាត់ទុកលោក សម រង្ស៊ី ទៅនឹង ពូជពង្ស ពញា បែន រហូត ដល់ កថាថន ឈុំ ដែលបានប្រើពេល អស់៦តំណ ស្មើ ១១៦ឆ្នាំ ដោយបានយកទឹកដីខ្មែរនៅភាគខាងលិច ទៅចំណុះ ស្តេចសៀម នៅក្រុង ថេប( ក្រុង បាងកក បច្ចុប្បន្ន)”។