ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាប់ពីថ្ងៃ១៨-២៤ សីហា ២០២១ ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះឥទ្ធិពល កាំរស្មីព្រះអាទិត្យ UV

ភ្នំពេញ៖ យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញថា « ទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល)ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១»។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក បានឲ្យដឹងថា ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះសាធារណជនត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ។