ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឿង រដ្ឋា អធិការស្រុកអូរាំងឪ ត្រូវបែកធ្លាយហើយរឿងអាស្រូវពុករលួយ!!!

ខេត្តត្បូងឃ្មុំ: នេះបើយោងតាមឃ្លីបវីដេអូមួយពីមន្ដ្រីនគរបាលស្រុកអូរាំងឪម្នាក់ បាននិយាយរៀបរាប់រឿងអាស្រូវ ពុករលួយរបស់លោកលឿង រដ្ឋា អធិការស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ។

មន្ដ្រីនគរបាលស្រុកអូរាំងឪ បានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ
ថា លោកអធិការ បានរករឿងគាត់រកសុីរត់តាក់សុី ក្នុងអំឡុងពេលគាត់រត់តាក់សុីដោយបានសុំលោកអធិការលោកលឿង រដ្ឋា រត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបំរើការងារវិញ ព្រមទាំងបង់លុយអោយលោកលឿង រដ្ឋា អធិការ ចំនួន៧០មុឺន រៀលជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ស្របពេលនោះលោកអធិការក៍បានអនុញ្ញាតដែរ។

ក្រោយមកលោកកើតជម្ងឺកូវីដ-១៩ទំនងក្លាចបែកការណ៏ស្រាប់តែពេលនោះលោកលឿង រដ្ឋា ដែលជាអធិការរូបនេះបានសរសេររបាយការណ៍ទៅលោកស្នងការថាលោកអសកម្មនឹងការងារទៅវិញក៏ប៉ុន្ដែឥឡូវនេះស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យតែលោកមិនទាន់ទៅទេ គឺលោកសួរឲ្យដឹងរឿងសិន។

ជាការឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក លឿង រដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា មន្ដ្រីរូបនេះគឺលួចរត់តាក់សុីដោយមិនបានបំពេញការងារគ្រប់ម៉ោងនោះទេ ហើយរឿងលុយ ៧០សិបមុឺនរៀល មិនពិតទេលោកមិនបានទទួលលុយពីលោក មន្រ្តីនគរបាលស្រុកអូររាំងឪ រូបនេះទេ លោកអធិការសូមបដិ សេធទាំង ស្រុងហើយលោកអធិការបន្តថា មន្រ្តីរូបនេះខិលខូចនៅក្នុងអង្គភាពនៅស្រុកអូរំាងឪណាស់។

លោកអធិការបន្តទៀតថា ពេលបើកអង្គប្រជុំ១ខែម្តងស្រាប់តែ មន្ដ្រីរូបនេះបានទ្បើងនិយាយថា លោកសូមគេចវេសពីការងារដើម្បីទៅរត់តាក់ស៊ីពេលព្រឹកហើយលោកនិងជួយថ្លៃទឹកថ្លៃភ្លើងចំនួន៧០ សិបមុឺនរៀលចំពោះការស្នើសុំ លោកអធិការមិនព្រមតាមការស្នើសុំឡើយ។

ពាក់ព័ន្ធជុំវិញរឿងរ៉ាវខាងលើនេះមហាជននិងអ្នកសារព័ត៌មានជាច្រើនបានសំណូមពរដល់លោក ម៉ុន មាគា័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាបើកការស៊ើបអង្កេតករណីរឿងរ៉ាវខាងលើនេះផងទាន ដើម្បីបង្ហាញ ២ភាពស្អាតស្អំជូនដល់ភាគីដែលពាក់ព័ន្ធ៕