ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋជាង១៥០គ្រួសារទិញផ្ទះពីបុរី វីអាយភី (VIP) បានដាក់ពាក្យបណ្តឹងនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី លោកហម រ៉ន និងលោក វន វណ្ណៈ ត្រូវបានប្រជាពលរដ្ឋដែលទិញផ្ទះពីបុរី វីអាយភី (VIP) ជាង ១៥០គ្រួសារដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បុរី វីអាយភី (VIP) មានអាសយដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងសាងសង់ផ្ទះមិនទាន់រួចរាល់ និងទាមទារប្រគល់ប្លង់កម្មសិទ្ធិឲ្យពួកគាត់ ពីព្រោះហួ សកិច្ចសន្យា ២ ទៅ ៣ ឆ្នាំហើយ។
នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថា “យើងខ្ញុំបានទិញផ្ទះពីបុរី VIP តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយតែមិនទាន់បានប្លង់កម្ម សិទ្ធិ។ ពេលយើងខ្ញុំសុំជួបដើម្បីចរចាដោះស្រាយតែខាងបុរីមិនព្រមជួប និងចេះតែគេចវេសមិនព្រមចូលខ្លួនដោះស្រយជាមួយពួកយើងខ្ញុំ”។
ក្រុមប្រជាពលរដ្ឋបានសូមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅលោកប្តឹងលោកហម រ៉ន និងលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអា យភី សាងសង់ផ្ទះឲ្យប្រជាពលរដ្ឋឲ្យបានរួចរាល់ និងប្រគល់ប្លង់កម្មសិទ្ធិមកឲ្យពួកគាត់។
អ្នកស្រី សេក ចាន់រ៉ា តំណាងប្រជាពលរដ្ឋនិយាយថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងប្តឹងទៅសង្កាត់ ខណ្ឌ និងសាលារាជធា នីភ្នំពេញឲ្យជួយរកដំណោះស្រាយតែទទួលបានដំណោះស្រាយនោះទេ ទើបបានជាពួកគាត់ដាក់ពាក្យប្តឹងទៅសម្តេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍។
អ្នកស្រី សេក ចាន់រ៉ា បានបញ្ជាក់ថា អ្នកខ្លះបង់លុយផ្តាច់ហើយអត់បបានទាំងប្លង់ អត់បានទាំងផ្ទះនៅ អ្នកខ្លះបង់រំលស់ខាងក្រុមហ៊ុនអត់ដាក់ជាងសាងសង់។

ហើយក្រុមហ៊ុនកុងត្រាជាមួយអតិថិជនរយៈពេល ១២ខែធ្វើផ្ទះហើយ ដល់ពេល១២ខែអត់ទាន់ហើយ ក្រុមហ៊ុនធ្វើកុងត្រាសាថ្មីទៀត បន្តតាំងពី១២ខែរហូតដល់៣ ទៅ៤ឆ្នាំ ដោយអត់ព្រមដាក់ជាងសាងសង់ទេ។ ហើយខាងថៅកែបុរីគេចវេសមិនព្រមដោះស្រាយជាមួយអតិថិជនទេ។

ការដាក់ពាក្យប្តឹងទៅខណ្ឌឲ្យជួយអន្តរាគមន៍គឺគេមិនមានដំណោះស្រាយឲ្យទេ បែរជាហៅប្រជាពលរដ្ឋទៅសម្រួល ទៅសម្រួលយ៉ាងម៉េច ប្រជាពលរដ្ឋចង់ឲ្យខាងខណ្ឌហហៅភាគីទាំងសងខា ងមកតទល់គ្នាដោះស្រាយ មិនមែនឲ្យទៅសម្រួលទេណ តែខាងខណ្ឌកាន់ជើងខាងបុរីគេអត់មានដំណោះស្រាយឲ្យពួកប្រជាពលរដ្ឋបែរជាឲ្យប្រជាពលរដ្ឋសម្រួលទៅវិញ សម្រួលម៉េចកើតបើខាងបុរីខុស។
អ្នកស្រីបានបន្តថា ខាងក្រុមហ៊ុនមិនមានដំណោះស្រាយឲ្យប្រជាពលរដ្ឋបែរជានិយាយឲ្យប្រជាពលរដ្ឋចង់ប្តឹងទៅដល់ណាប្តឹងទៅ។

អ្នកស្រីបន្ថែមថា កន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងទៅសង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ តែមិនមានដំណោះស្រា យ ទើបប្រជាពលរដ្ឋនាំគ្នាឡើងទៅដាក់ពាក្យប្តឹងនៅខុទ្ទកា ល័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាមន៍។

នៅថ្ងៃទី៧ខែវិច្ឆិកានេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពី លោកហម រ៉ន និងលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី មិនបាននៅ ឡើយទេ៕