ចំនួនមនុស្សស្លាប់ បានកើនឡើងដល់៨៩នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែមីនានេះ ក្នុងគ្រោះមហន្តរាយ ខ្យល់ព្យុះ Idai ដែលបានបោកបក់ទៅលើប្រទេសនេះ ។
ប្រព័ន្ធផ្សព្វផ្សាយប្រទេស ហ្ស៊ីមបាបវ៉េបានឲ្យដឹងថា ខ្យល់ព្យុះ Idai បានបោកបក់ក្នុងល្បឿន ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំយកទាំងទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចនៅតំបន់មួយ ចំនួននៅក្នុងប្រទេសនេះ ។
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មុនពេលខ្យល់ព្យុះ មកដល់ ប្រទេស ហ្ស៊ីមបាបវ៉េ បានជួបប្រទះនូវគ្រោះរាំងស្ងួតរយៈពេលយូរ ដែលធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង១៥លាននាក់ ដែលមិនមានអាហារទទួលទានគ្រប់គ្រាន់ ប្រចាំថ្ងៃ ៕