ភ្នំពេញ៖ លោក ប៉ាត់ ចំណាន នាយកប្រតិបត្តិក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ជូនចំពោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ជួបប្រទះតែ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចទាំងទ្វេរ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕