ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ភ្នំពេញ៖​​ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ជាមួយលោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ បឹងកេត ក្លាយជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ដែលធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកឧកញ៉ា បាន​លើក​ឡើង​ថា លោកជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់យ៉ាងងប់ងុលមួយរូប ហើយកីឡាការ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដួងចិត្តលោកតាំងពីដើមមកម៉្លេះហេតុផលទី២ ដោយសារ ឧកញ៉ា ហេង បូរិន ផ្ទាល់ពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ វឌ្ឍនាកា ដែលបានរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឱ្យបរទេសបានទទួលស្គាល់កាន់តែខ្លាំង ហេតុផលមួយទៀត ដើម្បីចូលរួមជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយនិងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។

ដោយមើលឃើញពីសមិទ្ធិផលដែលប្អូនប្រុស វឌ្ឍនា​កា បានប្រឹងប្រែងស្វែងរកដើម្បីសង្គមជាតិ កិត្តយស ប្រទេសជាតិ ជាមួយភាពស្មោះត្រង់ និងភាពអំណត់ក្នុងការងាររបស់ប្អូនប្រុស។ ដូច្នេះហើយ​ ទើវ​​ លោកឧកញ៉ា និងក្រុមហ៊ុន មានជំនឿយ៉ាងមុតមាំថា វឌ្ឍនាកា នឹងក្លាយជាទូតសុឆន្ទៈដ៏ល្អបំផុត ដែលអាចនាំយ​ក បុរី ហេង បូរិន គ្រុប ជ្រៀតទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាឲ្យកាន់​តែមានភាពល្បីល្បាញ ក៏ដូចជាបង្កើនទំនុកចិត្តទៅដល់អតិថិជនដែលតែងតែគាំទ្រ បុរី ហេង បូរិន គ្រុប តាំងតែពីកាលចាប់ផ្តើមបើកលក់រហូតមកដល់បច្ចុបន្បន្ននេះ ។

កីឡាករបាល់ទាត់ដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណសម្រាប់មតិយោបល់ ជាមួយនឹងការលើកសរសើររបស់ លោកឧកញ៉ា ហេង បូរិន ចំពោះសមិទ្ធផលដែលលោកបានកសាងឡើងមកនៅលើវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា។

ជាការពិតសមិទ្ធផលទាំងអស់ ដែលបានកើតឡើងនោះ មិនមែនជារបស់លោកតែម្នាក់នោះទេ តែជារបស់បងប្អូនទាំងអស់គ្នា ព្រោះថាបើសិនជាគ្មានការគាំទ្រពីប្រជាជនខ្មែរទេ ក៏មិនមាន វឌ្ឍនាកា នៅពេលនេះដែរ។ តួយ៉ាង លោកក៏ដូចជាបុរី ហេង បូរិន បើមិនមានការគាំទ្រពីអតិថិជនក៏មិនមាន បុរី ហេង បូរិន គ្រុប ក្នុងទីផ្សាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះដែរ។

លោក ចាន់ វឌ្ឍនាកា ប្ដេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាពក្នុងការនាំការផ្សព្វផ្សា​យពីគុណភាព និងការរស់នៅប្រកបដោយស្តង់ដាសុវត្ថិភាព ឲ្យទៅដល់ដៃអតិថិជនទាំងអស់ ហើយក៏ប្ដេជ្ញាចិត្តចូលរួមចំណែក ជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍ បុរី ហេង បូរិន គ្រុប ឲ្យកាន់តែរីកចម្រើនចាប់ពីថ្ងៃនេះតទៅ។

បុរី ហេង បូរិន គ្រុប មានការផ្ដល់ជូនពិសេសក្នុងឱកាសបើកលក់គម្រោងទី2 ដោយកក់ប្រាក់ពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០,០០០ដុល្លារភ្លាមៗ និងការថែមជូន iPhone 13pro Max មួយគ្រឿង ពិសេសម៉ូតូ Honda Dream 2022 មួយគ្រឿងទៀតផង។

ប្រភេទផ្ទះនៅបុរីហេង បូរិន គ្រុប មានដូចជា៖ ផ្ទះអាជីវកម្ម (Shop House), ផ្ទះឡៅតឿ (Mezzanine) និងផ្ទះលីងហៅស៍ ឬក៏ផ្ទះ E0, E1 (Link House)។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 015 88 70 70, 068 88 70 70 និង 078 88 70 70៕